កីឡា
ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្ដល់ផ្ទះវីឡាតម្លៃ២៧ម៉ឺនដុល្លារ រថយន្ដមួយគ្រឿង និងប្រាក់ប្រចាំរយៈពេល១០ឆ្នាំ បើកីឡាករខ្មែរវាយឈ្នះប៊ូខាវ
លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅលើទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា បើកីឡាករខ្មែរវាយឈ្នះលើកីឡាករថៃ ប៊ូខៅ នឹងអោយវិឡាមួយ ឡានមួយ និងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា «ជាសម្ដីចេញពីមាតុប៊ូខាវ មិនអីទេ ខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះ អោយវិឡាមួយ ឡានមួយ និងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង I love Cambodia» ។

ការលើកឡើងបែបនេះ បន្ទាប់ពីមានវីដេអូមួយដែលកីឡាករថៃរូបនេះ ហាក់បង្ហាញពីការមើលស្រាលដល់កីឡាករខ្មែរ និងមានសំណេរបញ្ជាក់ថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»៕



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា