Connect with us

កីឡា

លោក Conor និយាយ​ពី​ការ​ត្រៀមខ្លួន​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ពានរង្វាន់​លី​គ​ខាប់ ២០២៣

បានផុស

នៅ

ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ (Cambodian League) ឆ្នាំ​២០២៣ ដែល​ជា​ពានរង្វាន់​កម្រិត​ទី​៣ ប្រចាំ​ប្រទេស​បន្ទាប់ពី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ឈានចូល​មកដល់​នា​សប្ដាហ៍​ក្រោយ​នេះហើយ​។

ជា​មួយ​គ្នា​នេះ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​ពាន​ដដែល​នេះ ក្នុង​រជ្ជកាល​នៃ​ការផ្លាស់ប្ដូរ​បរិបទ​បាល់ទាត់​ថ្មី​នៃ​បាល់ទាត់​កម្ពុជា ដែល​បាន​ផ្លាស់ប្ដូរ​របៀប​នៃ​ការចាប់ផ្ដើម​រដូវ​កាល​ថ្មី​ខុសពី​សព្វដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរិបទ​ថ្មី​នោះ​គឺ ការចាប់ផ្ដើម​លី​គ​កំពូល​កម្ពុជា ឬ​ហៅថា ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ នឹង​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣ ពោលគឺ​នៅ​ខែសីហា ហើយ​ទៅ​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២៤​។ ខណៈ​ពាន​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ ដែល​លេង​ក្នុង​រដូវ​កាល​ប្រកួត​លី​គ ត្រូវ​មកលេង​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​វិញ​។

និយាយ​ពី​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ រដូវ​កាល​២០២៣ ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវបាន​ចាប់ឆ្នោត​ចូល​ពូ​ល B ដោយ​រួម​ពូ​ល​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក ភ្នំពេញ​ក្រោ​ន​, អង្គ​រថា​យ​ហ្គឺ​រ​, ណាហ្គា​វើ​លដ៍​, នគរបាលជាតិ​, អាយ​អេស​អាយ​ដង្កោរ​សែន​ជ័យ និង​សូល​ទី​ឡូ​អង្គរ​។

​លោក Conor Nestor បាន​ឱ្យ ‘​កម្ពុ​ជាថ្មី​’ ដឹង​ដូច្នេះ​ថា «​សម្រាប់​ពួកយើង យើង​កំពុង​រំពឹង​ថា ​នឹង​ចាប់ផ្តើម​ការប្រកួត​យឺត​។ កាលពី​ឆ្នាំមុន​គឺជា​រដូវ​កាល​ដ៏​វែងឆ្ងាយ ហើយ​ឆ្នាំនេះ​រដូវ​កាល​ចាប់ផ្តើម​ឆាប់ៗ​នេះ ប៉ុន្តែ​មិន​បញ្ចប់​រហូតដល់​ខែឧសភា ឆ្នាំ​២០២៤​។ ដូច្នេះហើយ យើង​បានផ្ដល់​ពេល​សម្រាក​ដល់​កីឡាករ​របស់​យើង​ច្រើន​។ កីឡាករ​បរទេស​រប​ស់​យើង​ខ្លះ​មិនទាន់បាន​ប្រកួត​មិត្តភាព​ទេ ហើយ​កីឡាករ​ជម្រើសជាតិ​យើង​ទើបតែ​លេង​បាន ៤៥​នាទី​ប៉ុណ្ណោះ​»​។

​លោក​ក៏បាន​និយាយ​បន្ថែម​ផង​ដែរ​ថា «​យើង​ស្វាគមន៍​ឱកាស​ក្នុងការ​ប្រកួតប្រជែង ខណៈពេលដែល​កំពុងរ​ង់​ចាំ​លី​គ​ចាប់ផ្តើម ប៉ុន្តែ​សម្រាប់​ពួកយើង អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ការរក្សា​ខ្លួន និង​ត្រៀមខ្លួន​សម្រាប់​លី​គ និង​ពានរង្វាន់​សម្តេច​តេ​ជោ​»​។

ព្រះខ័ន​រាជ​ស្វាយរៀង ក៏បាន​ធ្វើការ​នាំចូល​កីឡាករ​ច្រើន​ផងដែរ​នា​រដូវ​កាល​នេះ ទាំង​កីឡាករ​ខ្មែរ និង​កីឡាករ​បរទេស ដែលមាន​ដូចជា កីឡាករ សេត រ៉ូ​ស៊ី​ប មកពី បឹងកេត​, គួច ដា​នី ខ្សែបម្រើ​មកពី​ក្លិប​ណាហ្គា​វើ​ល​, ណា​រ៉ុង កក្កដា ខ្សែប្រយុទ្ធ​មកពី​ក្រសួងការពារជាតិ​, វីរៈ ដា​រ៉ា (​ខ្ចី​ជើង​) អ្នកចាំទី​មក​ក្លិប​វិសាខា​, ធា​រី ចន្ថា​ប៊ី​ន ខ្សែការពារ​មកពី​ក្លិប វិសាខា និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​មកពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ២​រូប Gabriel Silva Costa និង Iago Bento Fernandes​។

​លោក Conor Nestor ក៏បាន​និយាយ​ពី​កីឡាករ​ចំណូល​ថ្មី​ផងដែរ​ថា «​ពួកគេ​នឹង​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​ស៊ាំ​នឹង​របៀប​ដែល​យើង​ចង់​លេង និង​ស្វែងរក​ភាពស៊ីសង្វាក់​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ពួកគេ​។ នេះ​ជា​រឿង​ធម្មតា ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ដឹងគុណ​ចំពោះ​ប្រធាន​ក្លិប​របស់​យើង (​ឯកឧត្តម ឌី វិជ្ជា​) ដែល​លោក​បាន​អនុញ្ញាតឱ្យ​ធ្វើកា​រ​ចុះហត្ថលេខា​ទាំងនេះ​នៅពេលនេះ នៅពេលដែល​យើង​អាច​ប្រើប្រាស់ League Cup ដើម្បី​បង្កើន​ការយល់ដឹង​អំពី​គ្នា​ទៅវិញទៅមក​»​។

គួរ​បញ្ជាក់​ថា ព្រះខ័ន​រាជ​ស្វាយរៀង នឹង​ចាប់ផ្ដើម​យុទ្ធនាការ ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ដោយ​ត្រូវ​ជួប​ក្រុម​ការពារ​តំណែង​ជើងឯក ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម