ខេត្ត​កណ្ដាល ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​WT និង​កីឡា​ចំបាប់​ជើងឯក​ថ្នាក់​ខេត្ត​២០២០ – Kampuchea Thmey Daily
Connect with us

កីឡា

ខេត្ត​កណ្ដាល ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​WT និង​កីឡា​ចំបាប់​ជើងឯក​ថ្នាក់​ខេត្ត​២០២០

Published

on

​មន្ទីរ​អប់រំ​ យុវជន និង​កីឡា ខេត្ត​កណ្តាល​ បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​WT និង​កីឡា​ចំបាប់​ ជ្រើស​រើស​ជើងឯក​ថ្នាក់​ខេត្ត​ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ​ខែ​តុលា ​ឆ្នាំ​២០២០។ ក្នុង​នោះ ​ដើម្បី​ចម្រាញ់​រក​កីឡាករ​មាន​សមត្ថភាព​តំណាង​ឲ្យ​ខេត្ត​កណ្តាល​ ត្រៀម​ទៅ​ចូលរួម​ការប្រកួត​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​នា​ពេល​ខាងមុខ​។​

​លោក ពៅ វណ្ណា ប្រធាន​ការិយាល័យ​កីឡា​ខេត្ត​កណ្តាល​មាន​ប្រសាសន៍​ថា ដោយ​បាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ខេត្ត​កណ្តាល ​មន្ទីរអប់រំ ​យុវជន ​និង​កីឡា​ខេត្ត ​ក៏បាន​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​WT និង​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​របស់​ខ្លួន ដើម្បី​ចម្រាញ់​រក​កីឡាករ​មាន​សមត្ថភាព​តំណាង​ឲ្យ​ខេត្ត​កណ្តាល​ចូលរួម​ការប្រកួត​ថ្នាក់​ជាតិ​។ ចំពោះ​កីឡា​តេ​ក្វាន់​ដូ​WT គឺ​ធ្វើ​ឡើង​នៅ​ទីក្រុង​តាខ្មៅ​ ដែល​មាន​កីឡាករ​-​កីឡា​ការិនី​ចំនួន​៤៦​នាក់ មកពី​៦​ក្លិប​ នៅ​ទូទាំង​ខេត្ត​កណ្តាល​ លើ​៧​វិញ្ញា​សា​។​

​លោក​បន្ត​ថា ចំណែក​កីឡា​ចំបាប់​ជ្រើស​រើស​ជើងឯក​ថ្នាក់​ខេត្ត​ ប្រព្រឹត្ត​ឡើង​នៅ​វិទ្យាល័យ​ស្រុក​វិហារ​សួគ៌ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ ក៏​ដើម្បី​ចម្រាញ់​រក​កីឡាករ​មាន​សមត្ថភាព​ដែរ ក្រោយពី​បញ្ចប់​ ខេត្ត​នឹង​រៀបចំ​ការ​ប្រកួត​មហាជន​ទៀត​ផង​។​

​សម្រាប់​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​WT មាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ​WT​បក្សី​ដែក ក្លិប​កីឡា​តេ​ក្វាន់​ដូ​WTLCDI ក្លិប​កីឡា​តេ​ក្វាន់​ដូ​WT​អាស៊ី ក្លិប​កីឡា​តេ​ក្វាន់់​ដូ​WT KA ក្លិប​កីឡា​តេ​ក្វាន់់​ដូ​WT OP1 ក្លិប​កីឡា​តេ​ក្វាន់់​ដូ​WT ខ្លា​ខ្មៅ និង​ក្លិប​កីឡា​តេ​ក្វាន់​ដូ​WT​ខ្លាស។​

​ចំពោះ​វិញ្ញាសា​មេគុណ​រួមមាន​ ៖​ កុមារី​អាយុ​១០-១៤​ឆ្នាំ នារី​អាយុ​១៥-២៨ និង​វិញ្ញាសា​ប្រយុទ្ធ ​៖​កុមារា​អាយុ​៦-៨​ឆ្នាំ ក្រោម​៤០​គ​.​ក្រ កុមារា​អាយុ​៩-១១​ឆ្នាំ ក្រោម​៤១​គ​.​ក្រ បុរស​អាយុ​១៣-១៧​ឆ្នាំ ក្រោម​៧៥​គ​.​ក្រ នារី​អាយុ​១៣-១៤ ឆ្នាំ ក្រោម​៥៥​គ​.​ក្រ និង​នារី​អាយុ​១៤- ១៧​ឆ្នាំ ក្រោម​៤៩​គ​.​ក្រ​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម