កីឡា
ដឹងទេ មានកីឡាករប្រដាល់តែម្នាក់គត់ ដែលផ្តួល Buakaw ឲ្យសន្លប់បាន
រឿងរ៉ាវដែលកំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គមនៅប្រទេសកម្ពុជា គឺជារឿងរបស់កីឡាករប្រដាល់ថៃ Buakaw និងឧកញ៉ា ស្រី ចាន់ថន។

លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅលើទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២៣ថា បើកីឡាករខ្មែររូបណាវាយឈ្នះ Buakaw លោកនឹងឲ្យវិឡាមួយ ឡានមួយគ្រឿង និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ។
លោកឧកញ៉ាបានប្រកាសបែបនេះ ក្រោយមានវីដេអូមួយដែល Buakaw ហាក់បង្ហាញពីការមើលស្រាលដល់កីឡាករខ្មែរ និងមានសំណេរបញ្ជាក់ថា “រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ១ ទៅហើយ”។

ក្នុងអាជីពជាអ្នកប្រដាល់ Buakaw ប្រកួតបាន២៧៧ដង ឈ្នះ២៤០ដង (ផ្តួលដៃគូឲ្យសន្លប់៧៣ដង) ចាញ់២៤ដងនិងស្មើ១៣ដង។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមការចាញ់ទាំង២៤ដងនោះ Buakaw ធ្លាប់សន្លប់តែម្តងគត់ ក្រៅពីនោះសុទ្ធសឹងតែជាការចាញ់ដោយពិន្ទុ។

តើកីឡាកររូបណាដែលមានសមត្ថភាពខ្ពស់អាចផ្តួល Buakaw ឲ្យសន្លប់បាន?
កីឡាករតែមួយរូបគត់ដែលផ្តួល Buakaw ឲ្យសន្លប់បានគឺ Yoshihiro Sato សញ្ជាតិជប៉ុន។

Sato បានវាយ Buakaw ឲ្យសន្លប់នៅទឹកទី៣ ក្នុងវគ្គ៨នាក់ចុងក្រោយដណ្តើមខ្សែក្រវាត់ K-1 MAX នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០០៨។ ប៉ុន្តែ១៤ឆ្នាំក្រោយមក Buakaw អាចសងសឹក Sato បានវិញក្នុងព្រឹត្តិការណ៍ Rajadamnern World Series នៅប្រទេសថៃ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fight Sports

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?