កីឡា
ខ្សែប្រយុទ្ធ Man United រួចផុតពីការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងបទប៉ុនប៉ងរំលោភ
ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិប Man Utd បានប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ការគ្រប់គ្រង និងអាកប្បកិរិយាបង្ខិតបង្ខំ និងការរំលោភ។ យ៉ាងណាមិញ ភ្នាក់ងារ CPS បាននិយាយថា “ការរួមបញ្ចូលគ្នា នៃការដកខ្លួនសាក្សីសំខាន់ៗ និងសម្ភារៈថ្មីដែលបានបំភ្លឺមានន័យថា លែងមានលទ្ធភាពជាក់ស្ដែង នៃការផ្ដន្ទាទោសទៀតហើយ”។

ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ បានប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ការគ្រប់គ្រង និងអាកប្បកិរិយាបង្ខិតបង្ខំ និងការរំលោភ។ បទចោទទាំង ៣ ទាក់ទងនឹងស្ត្រីដូចគ្នា។
សេវាអយ្យការកាត់ក្ដី (CPS) បាននិយាយថា ខ្លួនមាន”កាតព្វកិច្ចបញ្ឈប់សំណុំរឿង”បន្ទាប់ពី” ការដកសាក្សីសំខាន់ៗ និងសម្ភារៈថ្មីមកបំភ្លឺ”។ គេបានបន្ថែមថា ការវិវឌ្ឍន៍ទាំងនោះមានន័យថា “មិនមានការរំពឹងទុកជាក់ស្ដែង នៃការផ្ដន្ទាទោស”ទៀតទេ។
“នៅក្នុងកាលៈទេសៈទាំងនេះ យើងស្ថិតនៅក្រោមកាតព្វកិច្ចដើម្បីបញ្ឈប់ករណីនេះ។ យើងបានពន្យល់ពីការសម្រេចចិត្តរបស់យើងទៅកាន់គ្រប់ភាគីទាំងអស់”។
គួរដឹងដែរថា ការស៊ើបអង្កេតបានចាប់ផ្ដើមជាងមួយឆ្នាំមុន គឺក្នុងខែមករា ឆ្នាំ ២០២២។ កាលបរិច្ឆេទកាត់ក្ដី ត្រូវបានកំណត់សម្រាប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំនេះ។
សេចក្ដីថ្លែងការណ៍របស់ក្លិប Manchester United ក៏បានសរសេរថា “Manchester United កត់សម្គាល់ការសម្រេចចិត្តរបស់សេវាកាត់ក្ដីរបស់សេវាអយ្យការកាត់ក្ដី ដែលដកការចោទប្រកាន់ទាំងអស់ប្រឆាំងនឹង Mason Greenwood។ ឥឡូវនេះ ក្លិប នឹងដំណើរការដោយខ្លួនឯង មុនពេលកំណត់ជំហានបន្ទាប់។ យើងនឹងមិនធ្វើអត្ថាធិប្បាយណាមួយបន្ថែមទៀតទេ រហូតដល់ដំណើរការនោះបានបញ្ចប់”។
Greenwood ត្រូវបានគេយល់ឃើញថា នឹងមិនត្រលប់មកហ្វឹកហាត់ ឬលេងវិញទេ ខណៈពេលដំណើរការនេះកំពុងធ្វើឡើង។
កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំមុន United បានប្រកាសថា គេនឹងមិនត្រលប់ទៅហ្វឹកហាត់ ឬលេងការប្រកួតណាមួយឡើយ “រហូតដល់មានការជូនដំណឹងបន្ថែម”។
ក្រុមហ៊ុន Nike ក៏បានផ្អាក ហើយក្រោយមកបានបញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់ខ្លួនជាមួយ Greenwood ខណៈក្រុមហ៊ុនហ្គេម Electronic Arts (EA) បានបញ្ជាក់ថា គេត្រូវបានដកចេញពីសកម្មភាពនៅក្នុងហ្គេម FIFA 22 របស់ខ្លួនផងដែរ។
កីឡាករដែលកើតនៅ Bradford បានឆ្លងកាត់ការហ្វឹកហាត់នៅថ្នាលរបស់ក្លិប Man United Academy ហើយបានបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងការប្រកួត Champions League នៅឯទឹកដី Paris Saint-Germain ក្នុងខែមីនា ឆ្នាំ ២០១៩។ គេបានបង្ហាញខ្លួនក្នុងជម្រើសជាតិអង់គ្លេសឈុតធំម្ដងផងដែរ ដោយលេងក្នុងការប្រកួត Nations League ជាមួយអ៊ីស្លង់ ក្នុងខែកញ្ញា ឆ្នាំ ២០២០៕
ប្រភព ៖ Skysports.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ