កីឡា
លោក ប្រាក់ វុទ្ធី ប្រទះឃើញមកដឹកនាំ U-20 នារីកម្ពុជា ត្រៀមវគ្គជម្រុះជើងឯកនារីអាស៊ី
លោក ប្រាក់ វុទ្ធី គ្រូបង្វឹក នៃក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា (ឈុតធំ) ត្រូវបានដឹងថា នឹងចូលមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ ឆ្នាំ ដើម្បីត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) នៅខែក្រោយ។
លោក ប្រាក់ វុទ្ធី ដើមឡើយស្ថិតនៅប្រទេសចិនដើម្បីរួមដំណើរជាមួយ ជម្រើសជាតិនារីកម្ពុជា ហ្វឹកហាត់នៅប្រទេសចិន ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ ប៉ុន្តែលោកត្រូវបានដឹងថាបានត្រលប់មកកម្ពុជាវិញហើយ និងកំពុងសង្កេតមើលកីឡាការិនី។
ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ ឆ្នាំ នឹងធ្វើជាម្ចាស់ផ្ទះពូល G ទទួលរៀបចំការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) សម្រាប់វគ្គជម្រុះ។
កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេស ៨ ដែលធ្វើម្ចាស់ផ្ទះវគ្គជម្រុះរួមមាន បង់ក្លាដែស, ហ្ស៊កដានី, កៀរស៊ីស្ថាន, ឡាវ, ប៉ាឡេស្ទីន, ថៃ និងវៀតណាម ហើយត្រូវធ្វើជាម្ចាស់ផ្ទះពូល G ដើម្បីទទួលក្រុមនារីប៉ាគីស្ថាន, នារីម៉ាឡេស៊ី និងនារីមីយ៉ាន់ម៉ា។
ការប្រកួតគ្រោងធ្វើពីថ្ងៃទី ០៨ ខែមិនា ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន។
បញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់បាល់ទាត់នារីកម្ពុជា ដែលទទួលរៀបចំបាល់ទាត់កម្រិតអន្តរជាតិ ដ្បិតកន្លងមកឃើញមានតែរៀបចំបាល់ទាត់បុរស ឬកម្រិតយុវជនប៉ុណ្ណោះ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា