Connect with us

កីឡា

ដៃ​​គូ​​របស់​​ ព្រំ​ សំណាង​ ​យប់​​មិញ​​ជា​​​ជើង​ខ្លាំងពិត ឬ​យ៉ាង​ណា​?

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ ព្រំ សំណាង ​បាន​ផ្តួល​កីឡាករ​​អង់គ្លេស Thomas Carpenter ឲ្យ​សន្លប់​​ល​ក្នុង​ទឹក​ទី​១  នៅ​សង្វៀន​ល្បី Thai Fight យប់​​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កុម្ភៈ​នេះ​ដើម្បី​ក្លាយ​ជាកីឡាករ​កម្ពុជា​ទី​២​ក្នុង​ការ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​កម្មវិធី​របស់​ថៃ​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ឃើញ​រាង​កាយ និង​ត្រូវ​បាន​ ព្រំ សំណាង ផ្តួល​​ឲ្យ​សន្លប់​​ហាក់​ដូច​ជា​​ងាយ​ស្រួល​បាន​ធ្វើ​ឲ្យ​អ្នក​​ខ្លះ​ប្រហែល​ជា​គិត​ថា កីឡាករ Thomas Carpenter មិន​មែន​ជា​កីឡាករ​អាជីព​ខ្លាំង​ពិត​ប្រាកដ​ទេ ដូច្នេះ​កីឡាករ​កម្ពុជា​មួយ​នេះ​នៅ​មិន​ទាន់​ប៉ះ​ដៃ​គូ​ខ្លាំង​ពិត​ប្រាកដ​ឡើយ។

ពិត​ណាស់ កីឡាករ​អង់គ្លេស​រូប​នេះ​ធ្លាក់​ចុះ​សមត្ថភាព​​មែន​ក្នុង​រយៈ​ពេល​ប្រហែល​ជា​២​ឆ្នាំ​ចុង​ក្រោយ​នេះ ពី​ព្រោះ​រូប​គេ​មិន​សូវ​បាន​ឡើង​ប្រកួត​ឡើយ ប៉ុន្តែ​ប្រឡេក​មើល​ប្រវត្តិ​របស់​កីឡាករ​រូប​គឺ​ធ្លាប់​ជា​ជើង​ខ្លាំង​ពិត​ប្រាក​មែន​ជា​ពិសេស​ចន្លោះ​ឆ្នាំ២០១៥ ដល់ ២០២០ ហើយ​ក៏​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ថៃ និង​អន្តរជាតិ​ជា​ច្រើន​ដែរ។

រូប​គេ​ធ្លាប់​ប្រកួត​តំណាងឲ្យ​ប្រទេស​ថៃ​ទៀត​ផង។ តាម​ការ​ផ្សាយ​របស់សារព័ត៌មាន​ចិន xinhuanet កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា កីឡាករ Thomas Carpenter បាន​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ថៃ​ជា​មួយ​កីឡាករ​ចិន Li Baoming ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​អន្តរជាតិ ហើយ​ពេល​នោះ​រូប​គេ​បាន​ក្លាយ​ជា​ជើង​ឯក​​មួយ​ថៃ​អន្តរជាតិ (IBF)។ រូប​គេ​​បាន​ឈ្នះ​​​ខ្សែ​ក្រវាត់ MAX MUAY THAI សំខាន់​មួយ​ទៀត​​ បន្ទាប់​ពី​ឈ្នះ​កីឡាករ​ថៃ Inseetong Soonkeelapantaynorrasing នៅ​សង្វៀន Max​ Muay Thai ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦។

កីឡាករ Thomas Carpenter បច្ចុប្បន្ន​នេះ​អាយុ​ប្រហែល​ជា​៣២​ឆ្នាំ ដែល​មាន​កម្ពស់​១.៨៦​ម៉ែត្រ និង​ធ្លាប់​មាន​បទ​ពិសោធ​ឡើង​ស្វៀន​​ប្រហែល​ជា​១០០​ដង។

កីឡាករ Thomas Carpenter ​ក៏​​ធ្លាប់​​ប្រកួត​ឈ្នះ​កីឡាករ​ថៃ ​ឈ្នះ​កីឡាករ​ចិន និង​ឈ្នះ​កីឡាករ​បរទេស​ជា​ច្រើន​ដែរ។ កាល​ពី​ឆ្នាំ២០២១ រូប​គេ​បាន​ប្រកួត​ជា​មួយកីឡាករ​ថៃ​ Tengnueng Sitjesairoong ដល់​ទី​២ ​ដូច្នេះ​ការ​ផ្គូ​ផ្គង​របស់​កម្មវិធី Thai Fight មិន​មែន​សុទ្ធ​រៀបចំ​​ដើម្បី​ឲ្យ​ងាយ​ស្រួល​ឈ្នះ ឬ​របស់​មិន​ពិត​នោះ។ ​តាម​កីឡាករ​អង់គ្លេស​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​លំដាប់​ពិភព​លោក។

ប្រសិន​បើ​អ្នក​តាម​ដាន​កម្មវិធី​ប្រដាល់ ONE Championship ដែល​រៀបចំ​ការ​ប្រកួត ONE Super Series គឺ​ប្រដាល់​មួយ​ថៃ ឃីកបុក​ស៊ី ជា​ដើម​គឺ​​​មហា​ជន​ភាគ​ច្រើន​​អាច​យល់​​ថា ស្ថាប័ន​នេះ​រៀបចំ​កីឡាករ​បរទេស​កម្រិត​ទាប​ជាង​កីឡាករ​ថៃ។ ​រហូត​ដល់​ពេល​នេះ​កីឡាករ​ថៃ​ជា​ច្រើន​នាក់​មាន​ឈ្មោះ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​របស់ ONE។ ស្ថាប័ន​នេះ​ពិត​ជា​លើក​កម្ពស់​​អ្នក​ប្រដាល់​ថៃ​ខ្លាំងណាស់ ដោយសារ​ម្ចាស់​ស្ថាប័ន​ជា​ជន​ជាតិ​ថៃ។ គេ​មិន​គិត​ថា ដៃ​គូ​ខ្សោយ ខ្លាំង ពិត​ឬ​មិន​ពិត​ទេ​គឺ​គេ​រៀបចំ​ឲ្យ​ប្រកួត ហើយ​លើក​កម្ពស់ ឲ្យ​តម្លៃ និង​ផ្សព្វផ្សាយ​​អត្តពលិក​របស់​គេ​ទៅ​កាន់​ពិភព​លោក​ណាស់។

ដូច្នេះ​អ្នក​គាំទ្រ​ខ្មែរ​ទាំង​អស់​គ្នា​គួរ​នាំ​គ្នា​ផ្តល់​តម្លៃ ជួយ​ផ្សព្វផ្សាយ ​និង​លើក​កម្ពស់​ដល់​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ ពេញ​ទំហឹង​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៧ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម