កីឡា
ស្ថាបនិកគុនខ្មែររុស្ស៊ីប្រាប់ពីការប្រកួតគុនខ្មែរនៅសរុស្ស៊ី
ការប្រកួតគុនខ្មែរ Kun Khmer Cup ឆ្នាំ២០២៣ បានបញ្ចប់ហើយ បន្ទាប់ពីការប្រកួតរយៈពេល៣ថ្ងៃចាប់ពីទី៣ ដល់ទី៥ ខែកុម្ភៈនេះនៅប្រទេសរុស្ស៊ី ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ី។

លោក Oleg Kudrinsky នាយក និងស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ីបានប្រាប់«កម្ពុជាថ្មី»ថា ការប្រកួតជើងឯកគុនខ្មែរ Kun Khmer Cup ឆ្នាំនេះគឺកម្រិតយុវជនភាគច្រើនដោយមិនទាន់ឈានដល់កម្រិតអាជីពឡើយ។

«ការប្រកួតនេះលក្ខណៈស្ម័គ្រចិត្តដែលមានកីឡាករ កីឡាការិនីប្រហែលជា២០០នាក់មកពីតំបន់ផ្សេងៗនៅក្នុងប្រទេសរុស្ស៊ី។ ប្រហែលជា៧០%ជាកីឡាករ កីឡាការិនីក្មេងៗ ហើយក៏មិនមានការប្រកួតដណ្តើមខ្សែក្រវាត់ ឬពានរង្វាន់ឡើយ។ យើងនឹងរៀបចំការប្រកួតនៅរដូវក្តៅទៀតដែលលើកក្រោយនេះនឹងមានការប្រកួតជើងឯក»។ លោកបានបញ្ជាក់។

លោកបានបន្ថែមថា ទោះបីជាការប្រកួតលក្ខណៈស្ម័គ្រចិត្ត និងមិនទាន់អាជីព ប៉ុន្តែក៏មានមេដាយបំពាក់ដល់ជយលាភីផងដែរ។

និយាយពីប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី លោក Kudrinsky បានឲ្យដឹងថា សកម្មភាពប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ីបានកំពុងរីកចម្រើនច្រើនក្នុងរយៈពេលជាង៥ឆ្នាំកន្លងទៅ ដោយមានក្លឹបតាមតំបន់ និងទីក្រុងជាច្រើនបានចូលជាសមាជិកសហព័ន្ធ ដើម្បីក្លាយជាគ្រួសារកីឡាគុនខ្មែរ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយមានលោក Pavel Arais ជាប្រធាន ខ្លួនលោកផ្ទាល់ជានាយក និងជាស្ថាបនិក និងលោក Sergey Babayan ជាអនុប្រធាន ព្រមទាំងមានក្លឹបជាច្រើនជាសមាជិក៕






អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?