កីឡា
Q&A ពីរឿងរ៉ាវរបស់ Man City ក្រោមការចោទប្រកាន់ពី Premier League បទបំពានច្បាប់ហិរញ្ញវត្ថុ
Manchester City ត្រូវបានចោទប្រកាន់ដោយ Premier League ពីបទបំពានច្បាប់ហិរញ្ញវត្ថុជាច្រើន ខណៈ Premier League ក៏បានបញ្ជូនករណីនេះទៅគណៈកម្មការឯករាជ្យ។ Man City ជាម្ចាស់ការពារតំណែងជើងឯក បច្ចុប្បន្នកំពុងឈរនៅលេខ ២ ក្នុងតារាង ដោយតាមពីក្រោយ Arsenal ៥ ពិន្ទុ។

-តើវាធ្ងន់ធ្ងរប៉ុណ្ណា?
វាពិតជាគឺធំណាស់។ Manchester City ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់របស់ Premier League ច្រើនជាង ១០០ ករណី ចាប់តាំងពីការកាន់កាប់ដោយក្រុមហ៊ុន Abu Dhabi។ សាលក្រមដែលមានកំហុសអាចឃើញក្រុមជើងឯកត្រូវបានកាត់ចោលទៅលីគក្រោម។ នេះគឺជារឿងអាស្រូវដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃការប្រកួត។ Man City នឹងតស៊ូជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន។
-តើរឿងនេះកើតឡើងដោយរបៀបណា?
នៅខែធ្នូ ឆ្នាំ ២០១៨ ក្របខ័ណ្ឌ Premier League បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា Manchester City មិនបានគោរពតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់កីឡាបាល់ទាត់។ វាធ្វើតាមការអះអាងដែលចុះផ្សាយដោយទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel អំពីបទមជ្ឈិមផ្សេងៗដោយក្លិប។ ការចោទប្រកាន់មួយ គឺថាម្ចាស់ក្លិប Man City លោក Sheikh Mansour បានក្លែងបន្លំមូលនិធិផ្ទាល់ខ្លួនក្នុងទម្រង់ នៃកិច្ចព្រមព្រៀងឧបត្ថម្ភធំ ដែលអនុញ្ញាតឲ្យគាត់ផ្លាស់ប្ដូរច្បាប់ និងបូមប្រាក់ចូលទៅក្នុងក្លិបដែលនឹងអនុញ្ញាតឲ្យចុះហត្ថលេខាលើកីឡាករល្បីៗ។

UEFA ក៏បានបើកការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ នោះបានបញ្ចប់នៅឆ្នាំ ២០២០ ជាមួយនឹងបម្រាម Champions League រយៈពេល ២ ឆ្នាំ និងការផាកពិន័យ-ដែល City បានតវ៉ាឈ្នះដោយជោគជ័យនៅតុលាការអាជ្ញាកណ្ដាលសម្រាប់កីឡា។
ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបានបន្ត ទោះបីជាការអាប់ដេតមានតិចតួច និងឆ្ងាយ នៅមុនព្រឹកម្សិលមិញក៏ដោយ។
-តើ Man City ត្រូវបានចោទប្រកាន់អ្វីខ្លះ?
មានការរំលោភបំពានចំនួនជាង ១០០ ករណី ក្នុងរយៈពេល ៩ រដូវកាល ដែលបានបំបែកជា ៤ ផ្នែក។
ទី១-ទាក់ទងនឹង Man City ផ្ដល់’ព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវដែលផ្ដល់នូវទិដ្ឋភាពពិត និងយុត្តិធម៌ នៃទីតាំងហិរញ្ញវត្ថុរបស់ក្លិប ជាពិសេសទាក់ទងនឹងប្រាក់ចំណូលរបស់ខ្លួន (រួមទាំងប្រាក់ចំណូលឧបត្ថម្ភ) ភាគីពាក់ព័ន្ធ និងការចំណាយប្រតិបត្តិការរបស់ខ្លួន’។ ការអះអាងនេះ គឺថា City មិនអាចបំពេញរឿងនេះបាន។
ទី២-ដែលគ្របដណ្ដប់ចន្លោះឆ្នាំ ២០០៩-២០ និង ២០១២-១២ គឺនៅលើតម្រូវការសម្រាប់ក្លិបដើម្បី ‘រួមបញ្ចូលព័ត៌មានលម្អិតពេញលេញ នៃប្រាក់ឈ្នួលអ្នកចាត់ការទូទៅ (គ្រូបង្វឹក) នៅក្នុងកិច្ចសន្យាដែលពាក់ព័ន្ធជាមួយអ្នកចាត់ការទូទៅរបស់ខ្លួន’។ អ្នកចាត់ការទូទៅរបស់ City នៅពេលនោះគឺ លោក Roberto Mancini។ យោងតាមសារព័ត៌មាន Football Leaks ដែលបានបញ្ជូនព័ត៌មានរបស់ពួកគេទៅ Der Spiegel បានឲ្យដឹងថា Mancini មានប្រាក់ខែគោល ១.៤៥ លានផោន ជាមួយ Man City ប៉ុន្តែក៏មាន”កិច្ចសន្យាស្រមោល” ដែលមានតម្លៃ ១.៧៥ លានផោន ក្នុងមួយឆ្នាំ ជាមួយក្លិប Abu Dhabi Al Jazira។
ទី៣-ទាក់ទងនឹងការបំពានច្បាប់ Premier League ដែលតម្រូវឲ្យក្លិបគោរពតាមបទប្បញ្ញត្តិ FFP របស់ UEFA ចន្លោះឆ្នាំ ២០១២-១៤ ដល់ ២០១៧-១៨ ខណៈទី៤-បង្ហាញពីការរំលោភលើច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរវាងឆ្នាំ ២០១៥-១៦ និង ២០១៧-១៨។ វាក៏រួមបញ្ចូលផងដែរនូវការចោទប្រកាន់ទាក់ទងនឹង”កិច្ចសហប្រតិបត្តិការ” ជាមួយនឹងការស៊ើបអង្កេតរបស់ Premier League។ ការអះអាងនេះគឺថា City បានបរាជ័យក្នុងការសហការជាមួយនឹងធាតុ នៃការស៊ើបអង្កេត។
-តើមានអ្វីកើតឡើងឥឡូវនេះ?
គណៈកម្មការឯករាជ្យមួយ នឹងត្រូវបានតែងតាំងដោយប្រធានក្រុមប្រឹក្សាចៅក្រម នៃក្របខ័ណ្ឌ Premier League ដែលជាអ្នកគាំទ្រក្រុម Arsenal លោក Murray Rosen KC។ គេគិតថា ការជ្រើសរើសទាំងនោះ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ។ ដំណើរការ នឹងត្រូវរក្សាទុកជាការសម្ងាត់ និងត្រូវបានស្ដាប់ជាឯកជន។ City នឹងត្រូវការពេលវេលា ជាដំបូងដើម្បីវាយតម្លៃលើអ្វីដែលពួកគេត្រូវបានគេចោទប្រកាន់ថាបានធ្វើ ហើយបន្ទាប់មកដើម្បីរៀបចំការពារខ្លួន។ ពួកគេក៏អាចពិនិត្យមើលសមាជិកដែលបានជ្រើសរើស នៃក្រុមនេះ ហើយដាក់ទង់បញ្ហាដែលអាចកើតមាន ដូចដែលពួកគេយល់ឃើញថា សម។ ក្នុងរឿងនេះគេជឿថា អាចនិយាយ’ឆ្នាំជាជាងខែ’។
-តើការពិន័យជាអ្វី?
យោងតាមសៀវភៅច្បាប់របស់ Premier League ការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយមានសម្រាប់ក្រុម។ ពួកគេលាតសន្ធឹងពីការដាក់ទណ្ឌកម្ម រហូតដល់ការបណ្ដេញចេញពីលីគ។ ការកាត់ពិន្ទុ ការប្រកួតឡើងវិញ និងការផាកពិន័យ ក៏មានលក្ខណៈពិសេសផងដែរ ក៏ដូចជាសមត្ថភាពក្នុងការព្យួរការពិន័យណាមួយ។
-តើអ្នកណានឹងឈ្នះ?
មិនអាចនិយាយបាន។ មានវិធីផ្សេងៗក្នុងការមើលវា។ ទី១-គឺ Premier League នឹងមិនទទួលយកក្លិបធំមួយរបស់ខ្លួនទេ លុះត្រាតែគិតថាវាមានភស្តុតាងច្បាស់លាស់ និងឱកាសល្អក្នុងការទទួលជ័យជម្នះ។ ទី២-គឺថាពួកគេមានអារម្មណ៍ថាបានចូលទៅជ្រុងក្រោមសម្ពាធដើម្បីធ្វើសកម្មភាពពីគូប្រជែងសំខាន់របស់ City។ អ្វីដែលមិនអាចប្រកែកបាននោះគឺ City ដែលមានហោប៉ៅជ្រៅ (ថវិកាច្រើន) និងជាមួយនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេ នឹងការពារខ្លួនជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេមាន៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម