កីឡា
អាជ្ញាកណ្ដាលបាល់ទាត់ទាំង៩រូបរបស់កម្ពុជា ដែលមានឈ្មោះក្នុងបញ្ជី FIFA ប្រចាំឆ្នាំ២០២១
យ៉ាងហោចណាស់មានអាជ្ញាកណ្ដាលលើផ្នែកកីឡាក្នុងស្រុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ចំនួន៩រូបជាប់ឈ្មោះជាអាជ្ញាកណ្ដាលអន្តរជាតិ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់ដឹកនាំការប្រកួត នៅក្នុងឆ្នាំ២០២១ នេះទាំងក្នុងនិងក្រៅប្រទេស ប្រចាំទ្វីបអាស៊ី សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិនានា។

យោងតាមវិបសាយរបស់ FIFA អាជ្ញាកណ្ដាលទាំង៩រូបមាន៣រូបជាអាជ្ញាកណ្ដាលលើទីលាន ៥ រូបជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ ឬ ជំនួយការអាជ្ញាកណ្ដាលនិង១រូបជាអាជ្ញាកណ្ដាលកីឡាបាល់ទាត់ក្នុងសាល។ ចំពោះអាជ្ញាកណ្ដាលលើទីលានទាំង៣រូបមាន លោក ជី សាមឌី (ជាប់លើកដំបូងតាំងពីឆ្នាំ២០០៧) លោក ឃួន វីរៈ (ជាប់លើកដំបូងពីឆ្នាំ២០១០) និងលោក លឹម ប៊ុនធឿន (ជាប់លើកដំបូងពីឆ្នាំ២០១៤)។ ចំណែកក្រុមជំនួយការអាជ្ញាកណ្ដាលមានលោក ចេង ចាន់តារា (ជាប់ដំបូងពីឆ្នាំ២០១៣), គឹម ស៊ីពិសាល (ជាប់ដំបូងពីឆ្នាំ២០១០), សៀន សុភ័ក្រ (ជាប់ដំបូងពីនៅឆ្នាំ២០២០) ស៊ុន ចាន់ភារិទ្ធិ (ជាប់ដំបូងពីឆ្នាំ២០០៧)និងលោក ស៊ុន ដារ៉ាវុធ(ជាប់ដំបូងពីឆ្នាំ២០១៨)។ ចំណែកអាជ្ញាកណ្ដាលសម្រាប់កីឡាបាល់ទាត់ក្នុងសាល គឺលោក សន វិហ្សែល។
ជាទូទៅអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA នឹងមានឱកាសចេញទៅដឹកនាំការប្រកួតនៅក្រៅប្រទេស ក្នុងដែនសមត្ថកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដោយទទួលបានកម្រៃខ្ពស់ ផងដែរ។ ប៉ុន្តែកាលពីឆ្នាំ២០២០ កន្លងទៅដោយសារស្ថានភាពជំងឺកូវីដ១៩ មានការរីករាលដាល ទើបមិនមានសកម្មភាពប្រកួតបាល់ទាត់នៅអន្តរជាតិ ហើយអាជ្ញាកណ្តាលអន្តរជាតិរបស់កម្ពុជា ក៏មិនបានចេញទៅដឹកនាំប្រកួតនៅក្រៅប្រទេសដែរ។
ចំពោះការដឹកនាំប្រកួតក្នុងស្រុកអាជ្ញាកណ្ដាលកម្រិតអន្តរជាតិនេះ មានឱកាសខ្ពស់ ដឹកនាំក្នុងពានរង្វាន់សំខាន់ៗ ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) និងពានរង្វាន់លីគលំដាប់ទី២ជាដើម។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ត្រៀមបើវគ្គសិក្សាសម្រាប់អាជ្ញាកណ្ដាលបន្ថែមទៀត នៅឆ្នាំ២០២១នេះ ដើម្បីពង្រឹងធនធានក្នុងស្រុកថែមទៀងបូកទាំងអាជ្ញាកណ្ដាលលើវាលស្មៅ និងអាជ្ញាកណ្ដាលសម្រាប់ហ្វូតសាល៕
អត្ថបទ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា