កីឡា
ជាម្ចាស់ទ្រព្យរាប់លានដុល្លារ តែ Ronaldo ប្រារព្ធខួបកំណើតយ៉ាងសាមញ្ញ នៅអារ៉ាប៊ីសាអូឌីត
កាលពីថ្ងៃទី៥ ខែកុម្ភៈ ជាថ្ងៃកំណើតគម្រប់ខួប ៣៨ឆ្នាំរបស់តារាបាល់ទាត់ Cristiano Ronaldo ខណៈខួបឆ្នាំនេះលោកបានប្រារព្ធឡើងយ៉ាងសាមញ្ញជាមួយមិត្តស្រី និងមិត្តភក្តិប៉ុន្មាននាក់ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

នៅលើផេកផ្ទាល់ខ្លួន ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហោះរូបភាពបីបួនសន្លឹក អមជាមួយជាភាសាអារ៉ាប់ ដើម្បីអបអរខួបកំណើតគម្រប់ ៣៨ឆ្នាំរបស់ខ្លួន។ តាមរយៈរូបភាព អ្នកគាំទ្របានឃើញពិធីជប់លៀងដ៏កក់ក្ដៅ សាមញ្ញ ជាមួយនឹងអាហារ និងនំខួបកំណើត និងវត្តមានមិត្តស្រី Georgina ព្រមទាំងមិត្តជិតស្និទ្ធរបស់លោកបួនប្រាំនាក់។

ខួបកំណើតនេះត្រូវបានគេចាត់ទុកជាថ្ងៃខួបកំណើតដ៏ពិសេសមួយ និងជាលើកដំបូងរបស់ CR7 និងក្រុមគ្រួសារ ដែលប្រារព្ធក្នុងប្រទេសថ្មី ខណៈពិធីទាំងមូលពិតជាមានភាពសាមញ្ញជាទីបំផុត បើទោះបីតារាបាល់ទាត់រូបនេះ មានទ្រព្យសម្បត្តិមហាសាលយ៉ាងណាក្ដី។
ជាមួយគ្នានោះ នៅលើផេកហ្វេកប៊ុកផ្លូវការរបស់ក្លឹប Al Nassr ក៏បានបង្ហោះវីដេអូដើម្បីអបអរសាទរខួបកំណើតរបស់ CR7 ផងដែរ ដែលគេបានឃើញសមាជិកក្លិបបង្កការភ្ញាក់ផ្អើលឱ្យ CR7 នៅលើទីលានបាល់ទាត់៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ កីឡាករ Man United មិនចង់ឲ្យ Greenwood ត្រលប់មករួមក្រុមវិញ
ចុចអាន៖ Messi បង្ហាញពេលវេលាត្រឡប់ទៅ Barcelona ខណៈការបន្តកុងត្រាជាមួយ PSG ត្រៀមអូសបន្លាយ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល