Connect with us

កីឡា

Nick Taylor បង្ហាញ​បុរស​ម្នាក់​ដែល​ជំរុញ​ឲ្យ​រូប​គេចូល​​​ព្រះ​​ខ័ន​​រាជ​ស្វាយ​រៀង

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ខ្មែរ-អាមេរិក Nick Taylor ​បាន​ប្រកាស​ពី​ការ​នាំ​មក​នូវ​ទេព​កោសល្យ​បាល់ទាត់​របស់​ខ្លួន​ចូល​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បន្ទាប់​ពី​សម្រេច​ចូល​រួម​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ផ្លូវ​ការ​​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nick Taylor បាន​រៀប​រាប់​ថា ៖«ខ្ញុំ​រីក​រាយ​ក្នុង​ការ​ប្រកាស​ថា ខ្ញុំ​នឹង​នាំ​​មក​​នូវ​ទេពកោសល្យ​របស់​ខ្ញុំ​ចូល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ចូល​រួម​ជា​មួយ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នា​រដូវ​កាល​ថ្មី​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០៣​នេះ។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​ការងារ​ដែល​ជឿ​លើ​ខ្ញុំ និង​បាន​ធ្វើ​ឲ្យ​រឿង​នេះ​បាន​កើត​មាន​ឡើយ។ ខ្ញុំ​ពិត​​រីក​រាយ​ណាស់​សម្រាប់​​អាជីព​បាល់ទាត់​របស់​ខ្ញុំ​នា​ពេល​ខាង​មុខ ដែល​ជា​កន្លែង​នឹង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ទាំង​នៅ​លើ​ទី​លាន ​និង​ក្រៅ​ទី​លាន»។

ទី​កន្លែងកំណើត​ជីតា​របស់​កីឡាករ​រូប​នេះ​អាច​ជា​ហេតុ​មួយ​​​ជំរុញ​ឲ្យ​​​សម្រេច​ចូល​រួម​ជា​មួយ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ កីឡាករ​បាន​លើក​ឡើង​ថា ៖«ការ​ផ្ទេរ​ចូល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​​មូល​ហេតុ​​​ផ្ទាល់​​ខ្លួន​​ដោយសារ​តា​របស់​ខ្ញុំ​មាន​កំណើត​នៅ​ខេត្ត​ស្វាយរៀង។ លោកជា​បុរស​ម្នាក់​ដែល​ខ្ញុំ​គោរព​​បំផុត ជា​មនុស្ស​ម្នាក់​​ដែល​លះ​បង់​ និង​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ដែល​រស់​រាន​មាន​ជីវិត​ និង​​​ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​ល្អ​ប្រសើរ ជា​មនុស្ស​ម្នាក់​​ដែល​​ខ្ញុំ​ចាត់​ទុក​ជា​វីរបុរស​​ម្នាក់»។

Nick Taylor និង​ជីតា

កីឡាករ​រូប​នេះ​បាន​បន្ត​ថា ៖«​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​លោក​ស្រឡាញ់​ខ្លាំង​ណាស់។ ​ឥឡូវ​ខ្ញុំ​ពិតជា​រីក​រាយ​ដែល​អាចមក​លេង​​នៅ​ខេត្ត​កំណើត​របស់​តា។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គ្រប់​គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ។ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​លោក​អ្នក​មាន​មោទនភាព»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម