Connect with us

កីឡា

Courtois និង Benzema មិនបានចូលរួមប្រកួត FIFA Club World Cup ជាមួយ Real Madrid យប់នេះទេ

បានផុស

នៅ

Real Madrid បាន​ធ្វើការ​ប្រកាស​ឈ្មោះ​កីឡាករ​សម្រាប់​ចូលរួម​ការ​ប្រកួត​ក្លិប​បាល់ទាត់​ពិភពលោក (FIFA Club World Cup 2023) ប្រកួត​នៅ​ប្រទេស​ម៉ារ៉ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Real Madrid បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ក្រុម​របស់​ពួកគេ​សម្រាប់​ការ​ប្រកួត FIFA Club World Cup ខណៈ​ដូច​ដែល​បាន​រំពឹង​ទុក​អ្នកចាំទី Courtois, ខ្សែប្រយុទ្ធ Benzema និង Militao នឹង​មិន​ធ្វើដំណើរ​ជា​មួយ​ក្រុម​ទេ បន្ទាប់ពី​រង​របួស​អំឡុង​ពេល​ប្រកួត​កាលពី​សប្ដាហ៍​មុន។

បញ្ជី​ឈ្មោះ​ក្រុម Real Madrid រួមមាន ៖

អ្នកចាំទី ៖ Lunin, Luis López និង Cañizares។

ខ្សែ​ការពារ ៖ Carvajal, Alaba, Vallejo, Nacho, Odriozola, Rüdiger និង Marvel។

ខ្សែបម្រើ ៖ Kroos, Modrić, Camavinga, Valverde, Tchouameni, D. Ceballos, Mario Martín និង Arribas។

ប្រយុទ្ធ ៖ Asensio, Vini Jr., Rodrygo និង Mariano។

យ៉ាងណាមិញ​កីឡាករ​ទាំង ៣ រូប​ខាង​លើ​នេះ អាច​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រសិន​បើ Real Madrid យកឈ្នះ Al-Ahly ហើយ​ពួកគេ​ជាសះស្បើយ​ទាន់​ពេលវេលា។

Real Madrid គឺជា​ក្រុម​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈ្នះ​ការ​ប្រកួត​នេះ ទោះបីជា​មិន​មាន​កីឡាករ​ចាប់ផ្ដើម​ទាំង ៣ ក៏ដោយ ដូច្នេះ លោក Ancelotti ទំនងជា​អាច​ធ្វើការ​ផ្លាស់ប្ដូរ​បាន​យ៉ាង​ហោច​ណាស់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ទោះជា​យ៉ាងណាក៏ដោយ Real Madrid ត្រូវតែ​ត្រលប់​មកវិញ​បន្ទាប់ពី​ការ​ចាញ់​ដ៏​ក្រៀមក្រំ​ក្រោម​ស្នាដៃ​ក្រុម Mallorca ដូច្នេះ​រំពឹង​ថា ពួកគេ​នឹង​យក​ការ​ប្រកួត​ទាំង ២ នេះ​យ៉ាង​យកចិត្តទុកដាក់ ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​សន្ទុះ​មួយ​ចំនួន។

បញ្ជាក់​ថា Real Madrid នឹង​ជួប​ជាមួយ Al Ahli ដែល​នឹង​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ពុធ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ នា​វេលា​ម៉ោង ២ និង ០០ នាទី​យប់​រំលង​អធ្រាត្រ បើ​ឈ្នះ​នោះ​នឹង​ឡើង​ទៅ​ជួប​ក្រុម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត Al Hilal ដែល​ទើបតែ​បំបាក់​ក្រុម​របស់​ប្រេ​ស៊ី​ល Flamengo ក្នុង​លទ្ធផល ៣-២ យប់មិញ៕

ប្រភព ៖ managingmadrid.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម