កីឡា
អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 រួមគ្នា ជាផ្លូវការ
ប្រទេសនៅទ្វីបអាមេរិកខាងត្បូង ចំនួន ៤ នឹងប្រកួតប្រជែងលើការដេញថ្លៃរួមគ្នា ជាមួយ អេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ុយក្រែន ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ក្នុងឆ្នាំទី ១០០ របស់ខ្លួន។

បណ្ដាប្រទេសនៅអាមេរិកខាងត្បូង អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ បានដាក់ដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ដែលនឹងប្រព្រឹត្តទៅ ១០០ ឆ្នាំ បន្ទាប់ពីការប្រកួតលើកដំបូងត្រូវបានធ្វើឡើងនៅទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ ឆ្នាំ ១៩៣០។
មន្ត្រីមកពីប្រទេសទាំង ៤ បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ជាមួយ លោក Alejandro Dominguez ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) ដើម្បីប្រកាសពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការនាំយកការប្រកួតត្រឡប់ទៅ “កន្លែងដែលបាល់ទាត់បានកើត”។
លោក Dominguez បាននិយាយក្នុងអំឡុងពេលពិធីនៅឯទីស្នាក់ការកណ្ដាលសមាគមបាល់ទាត់អាហ្សង់ទីន នាទីក្រុង Ezeiza ភាគខាងត្បូង នៃទីក្រុង Buenos Aires ថា “ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៣០ មិនមែនគ្រាន់តែជាការប្រកួតបាល់ទាត់ពិភពលោកមួយផ្សេងទៀតនោះទេ វាសមនឹងទទួលបានការអបអរសាទរជាមួយនឹងការទទួលស្គាល់រយៈពេល ១០០ ឆ្នាំ”។

“យើងជឿជាក់ថា FIFA មានការគោរពដល់ការចងចាំរបស់អ្នកដែលបានមកមុន ហើយជឿជាក់លើភាពអស្ចារ្យ និងបានបង្កើតការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូង”។
ជាមួយនោះ FIFA គ្រោងនឹងជ្រើសរើសម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៣០ នៅឆ្នាំក្រោយ ការប្រកួតប្រជែងរវាងប្រទេសដែលសង្ឃឹមថានឹងរៀបចំការប្រកួតកីឡាដ៏ពេញនិយមបំផុតរបស់ពិភពលោកកាន់តែមានកាន់តែខ្លាំង។
ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ុយក្រែន ក៏បានយល់ព្រមលើការដេញថ្លៃរួមគ្នាដែលមានការគាំទ្រពីស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប UEFA ផងដែរ ខណៈប្រទេសផ្សេងទៀតរួមមាន អារ៉ាប៊ីសាអូឌីត ម៉ារ៉ុក ក្រិច និងអេហ្ស៊ីប ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាដាក់សំណើនេះ។
ការប្រកួតបាល់ទាត់ពិភពលោកត្រូវបានប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្ដង ដោយកាតា បានក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ាដែលធ្វើម្ចាស់ផ្ទះការប្រកួតកាលពីចុងឆ្នាំមុន។
ការប្រកួតបន្ទាប់ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ក្នុងឆ្នាំ២០២៦ ដែលជាលើកទី ១ ហើយដែលប្រទេសចំនួន ៣ នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នា។
ការប្រកួតបាល់ទាត់ពិភពលោកលើកទីមួយត្រូវបានធ្វើឡើងនៅឆ្នាំ ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ ជាកន្លែងដែលប្រទេសម្ចាស់ផ្ទះបានផ្ដួលគូប្រជែងអាហ្សង់ទីន ក្នុងលទ្ធផល ៤-២ ដើម្បីក្លាយជាជើងឯកពិភពលោកដំបូងគេ។ អាហ្សង់ទីន បានគ្រងតំណែងជើងឯកក្នុងប្រទេសកាតា បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏រំភើបជាមួយនឹងបារាំង ដែលបានបញ្ចប់ដោយបាល់ប៉េណាល់ទីកាលពីខែធ្នូ៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?