Connect with us

កីឡា

ច្បាស់​ការ! ក្រុម​បាល់ទះ​កម្ពុជា ប៉ះ​ U-19 បារាំង ថ្ងៃទី​១៩ កុម្ភៈ​នេះ​

បានផុស

នៅ

​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា គ្រោង​នឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​បាល់ទះ​យុវជន​បារាំង អាយុ​ក្រោម ១៩​ឆ្នាំ ​​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ​ខាងមុខនេះ បន្ទាប់ពី​មាន​ជំនួប រវាង​ប្រមុខ​ថ្នាក់ដឹកនាំ​សហព័ន្ធ នៃ​ប្រទេស​ទាំងពីរ​កាលពី​ថ្មីៗ​។

តាម​គម្រោង​ការប្រកួត ដែល​គ្រោង​នៅ​ថ្ងៃ​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ នឹង​ធ្វើឡើង​នៅក្នុង​សាល​បាល់ទះ ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក (​ស្តា​ត​អូឡាំពិក​) ដែល​បាននិងកំពុង​ជួសជុល​ជិត​រួចរាល់​ផង​ហើយ​ដែរ ជាមួយនឹង​ការ​នៅ​សេសសល់​តែ​ការ​ក្រាល​ជ័រ​តែប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើស​ពី​នេះ​ពេលវេលា​នៃ​ការប្រកួត​គឺ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង៤នាទី​ល្ងាច និង​មាន​ការលក់​សំបុត្រ​ចូល​ទស្សនា​ក្នុងតម្លៃ ៨,០០០​រៀល​។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ជាមួយ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ដើម្បី​ត្រៀម​រៀបចំ​ឱ្យមាន​ការប្រកួត​មិត្តភាព​នេះ​ផងដែរ​។

ជុំវិញ​ការ​ចងសម្ព័ន្ធភាព​ដ៏​ល្អ និង​ឈាន​ទៅ​រក​ការប្រកួត​មិត្តភាព ជាមួយ​ក្រុម​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៣ លើ​ពិភពលោក​នេះ ត្រូវបាន​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ដែលជា​ស្ថិត​ក្នុង​ផែនការ​របស់​សហព័ន្ធ ក្នុងការ​ជំរុញ​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ឲ្យ​បាន​ច្រើន​។ ពិសេស​ក្រុម​ខ្លាំងៗ​ជាង​ខ្លួន ដើម្បី​វាស់​ស្ទង់ ក៏ដូចជា​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ឆ្ពោះទៅ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥៨ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម៥៨ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម