Connect with us

កីឡា

Ramazanov ឡើង​ការពារ​ខ្សែក្រវាត់​ទល់ Capitan ខណៈ Aoki ប៉ះ Nakashima នៅ ONE: UNBREAKABLE

បានផុស

នៅ

ONE Championship នឹង​ចាប់ផ្តើម​ឆ្នាំ​២០២១​ជាមួយនឹង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: UNBREAKABLE ចេញពី​កីឡដ្ឋាន Singapore Indoor Stadium ថ្ងៃ​សុក្រ ទី​២២ ខែមករា នេះ​។​

​បន្ទាប់ពី​ទន្ទឹងរង់ចាំ​ជាច្រើន​សប្តាហ៍​កន្លងទៅ ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Bantamweight Kickboxing World Champion គឺ​កីឡាករ Alaverdi “Babyface Killer” Ramazanov ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ក្នុង​តំណែង​គូ​ឯក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជើង​ខ្លាំង Ramazanov បាន​បាន​យកឈ្នះ​កីឡាករ​ចិន “Zhang Chenglong ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​កាលពី​ខែធ្នូ ឆ្នាំ​២០១៩​។ រហូតដល់​សព្វថ្ងៃនេះ រូបគេ​ជា​កីឡាករ​លេចធ្លោ​ម្នាក់ និង​ឆ្នើម​ប្រចាំ​កម្មវិធី ONE Super Series​។​

​កីឡាករ​រុស្ស៊ី​ម្នាក់នេះ​មាន​អាវុធ​វ៉ៃ​ចេញ​ល្អ ល្បឿន​រហ័ស​លឿន និង​កម្លាំង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ដ៏​អស្ចារ្យ​ដែល​ស័ក្តិ​សមជា​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក​។ រហូតដល់​ពេលនេះ ជើងឯក​ឃី​ក​បុក​សី​ង​រូបនេះ​មានបទពិសោធន៍​នៅលើ​សង្វៀន​ឈ្នះ​៦១​ដង និង​ចាញ់​តែ​៥​ដង​ប៉ុណ្ណោះ​។​

នៅក្នុង​ប្រទេស​សិង្ហ​បុរី​ខាងមុខនេះ ជើង​ខ្លាំង Ramazanov នឹង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង​ជើង​ខ្លាំង​ដែលមាន​បទពិសោធ​ជោកជាំ និង​កណ្តាប់ដៃ​មហា​ទម្ងន់ Capitan Petchyindee Academy​។​

Capitan ជា​ជើងឯក​មួយ​ថៃ​ពិភពលោក​ជាច្រើន​សម័យកាល និង​មាន​បទពិសោធ​នៅលើ​សង្វៀន​ឈ្នះ​១៤២​ដង និង​ចាញ់​៤០​ដង និង​ជា​កីឡាករ​ម្នាក់​ដែលមាន​កណ្តាប់ដៃ​គ្រោះថ្នាក់​ខ្លាំង​។​

​កាលពី​ខែកញ្ញា ឆ្នាំមុន ជើង​ខ្លាំង​ថៃ​រូបនេះ​បាន​យកឈ្នះ​តារា​ប្រដាល់​ឃី​ក​បុក​សី​ង Petchtanong Petchfergus ដោយ​ប្រើពេល​ត្រឹមតែ​៦​វិនាទី​ប៉ុណ្ណោះ​គឺ​បាន​ក្លាយជា​ជ័យជម្នះ​លឿន​បំផុត​ក្នុង​ប្រវត្តិ ONE Super Series​។

​ជ័យជម្នះ​នោះបាន​រុញច្រាន​ឲ្យ Capitan ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​នៃ​តារាង​ចំណាត់ថ្នាក់​អត្ត​ព​លិ​ក និង​មានឈ្មោះ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ជាមួយ Ramazanov​។​

​ជាមួយគ្នានេះ អតីត​ជើងឯក​ពិភពលោក ONE Lightweight World Champion តារា​ឆ្នើម​ជប៉ុន Shinya Aoki ក៏​វិលត្រឡប់​មកកាន់​សង្វៀន​វិញ​ដែរ​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE ក្នុង​តំណែង​គូ​ឯក​រង​។

ចាប់តាំងពី​បាត់បង់​ខ្សែក្រវាត់​ពិភពលោក​ដោយសារ​ជើង​ខ្លាំង​វ័យក្មេង Christian Lee កាលពី​ខែឧសភា ឆ្នាំ​២០១៩​មក តារា​គុន​ចម្រុះ​ជប៉ុន​នេះ​ទទួលបាន​ជោគជ័យ​២​លើក​ជាប់​គ្នា​។​

Aoki បាន​បញ្ឈប់ Honorio “The Rock” Banario ដោយ​ប្រើពេល​ត្រឹមតែ​៥៤​វិនាទី​ប៉ុណ្ណោះ​កាលពី​ខែតុលា ឆ្នាំ​២០១៩ និង​បន្ទាប់មក​បាន​យកឈ្នះ​ពិន្ទុ​កីឡាករ Kimihiro Eto កាលពី​ខែកញ្ញា ឆ្នាំ​២០២០។

ឥឡូវនេះ អ្នកលេង​គុន​ចម្រុះ​ចំណាត់ថ្នាក់​លេខ​៤​នៃ​ទម្ងន់ របស់​ជប៉ុន​នេះ​កំពុង​សម្លឹង​ឆ្ពោះទៅរក​ជ័យជម្នះ​លើក​ទី​៤៦​ក្នុង​អាជីព​និង​សន្សំ​កេរ្តិ៍ឈ្មោះ​ទៅ​ប្រកួត​សាជាថ្មី​ជាមួយ Lee ដើម្បី​យក​ខ្សែក្រវាត់​មកវិញ​។ ប៉ុន្តែ​នៅពេលនេះ គាត់​ស្វែងរក​ជ័យជម្នះ​ជាមុនសិន​។

ចំណែក James Nakashima បាន​កំពុង​បង្ហាញខ្លួន​ជា​អ្នកលេង​ដ៏​គ្រោះថ្នាក់​នៅក្នុង​ប្រភេទ​ទម្ងន់​នេះ​។ កីឡាករ​អាមេរិក​នេះ​មាន​ជំនាញ​កីឡា​ចំបាប់​កម្រិត​ខ្ពស់ និង​ហ្វឹកហាត់​នៅ​ក្លឹប Team Petrosyan ដែលមាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១២​ដង ដោយ​មិនដែល​ធ្លាប់​ចាញ់​សោះ​។ រូបគេ​ក៏​ទទួលបាន​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក ONE Welterweight World Championship ជាមួយ Kiamrian “Brazen” Abbaso កាលពី​ខែវិច្ឆិកា ប៉ុន្តែ រង​បរាជ័យ​នៅ​ទឹក​ទី​៤ និង​ជាការ​ចាញ់​លើកដំបូង​។

​ក្រោយ​ការប្រកួត​នោះ កីឡាករ​ក្លឹប MMA Lab បានសម្រេច​ចិត្ត​ទម្លាក់​ទម្ងន់ និង​ចាប់ផ្តើម​ស្វះ​ស្វែងរក​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក ONE Lightweight World Title វិញ​ម្តង​។​

​ក្នុង​ព្រឹត្តិការណ៍​នេះ អ្នកគាំទ្រ​ពិសេស​២៥០​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Singapore Indoor Stadium​។ កញ្ចប់​សំបុត្រ​ពិសេស​នេះ​គឺមាន​តម្លៃ​ម្នាក់​១៤៨​ដុល្លារ​សិង្ហ​បុរី ដែលមាន​រៀបចំ​លក្ខណៈពិសេស​សម្រាប់​ប្រកបដោយ​សុវត្ថិភាព​។ សម្រាប់​សំបុត្រ​អ្នកគាំទ្រ​ពិសេស “Superfan” លោកអ្នក​អាច​ចូល​ទិញ​បាន​តាម​៖ ticketmaster.sg ។

​សមាសភាព​គូប្រកួត​ទាំងអស់​នៅ ONE: UNBREAKABLE

•​ ​Alaverdi Ramazanov ប៉ះ Capitan Petchyindee Academy (​ប្រកួត​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​)

•​ ​Shinya Aoki ប៉ះ James Nakashima (​ប្រកួត​គុន​ចម្រុះ – lightweight)

•​ ​Rade Opacic ប៉ះ Patrick Schmid (​ប្រកួត​ឃី​ក​បុក​សី​ង​-​ទម្ងន់ heavyweight)

•​ ​Zebaztian Kadestam ប៉ះ Gadzhimurad Abdulaev (​ប្រកួត​គុន​ចម្រុះ​- welterweight)

•​ ​Meng Bo ប៉ះ Samara Santos (​ប្រកួត​គុន​ចម្រុះ​នារី​-atomweight)

•​ ​Hexigetu ប៉ះ Lito Adiwang (​ប្រកួត​គុន​ចម្រុះ​-strawweight)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម