កាលពីខែកញ្ញា ឆ្នាំមុន ជើងខ្លាំងថៃរូបនេះបានយកឈ្នះតារាប្រដាល់ឃីកបុកសីង Petchtanong Petchfergus ដោយប្រើពេលត្រឹមតែ៦វិនាទីប៉ុណ្ណោះគឺបានក្លាយជាជ័យជម្នះលឿនបំផុតក្នុងប្រវត្តិ ONE Super Series។
ជាមួយគ្នានេះ អតីតជើងឯកពិភពលោក ONE Lightweight World Champion តារាឆ្នើមជប៉ុន Shinya Aoki ក៏វិលត្រឡប់មកកាន់សង្វៀនវិញដែរនៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE ក្នុងតំណែងគូឯករង។
ចាប់តាំងពីបាត់បង់ខ្សែក្រវាត់ពិភពលោកដោយសារជើងខ្លាំងវ័យក្មេង Christian Lee កាលពីខែឧសភា ឆ្នាំ២០១៩មក តារាគុនចម្រុះជប៉ុននេះទទួលបានជោគជ័យ២លើកជាប់គ្នា។
Aoki បានបញ្ឈប់ Honorio “The Rock” Banario ដោយប្រើពេលត្រឹមតែ៥៤វិនាទីប៉ុណ្ណោះកាលពីខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកបានយកឈ្នះពិន្ទុកីឡាករ Kimihiro Eto កាលពីខែកញ្ញា ឆ្នាំ២០២០។
ឥឡូវនេះ អ្នកលេងគុនចម្រុះចំណាត់ថ្នាក់លេខ៤នៃទម្ងន់ របស់ជប៉ុននេះកំពុងសម្លឹងឆ្ពោះទៅរកជ័យជម្នះលើកទី៤៦ក្នុងអាជីពនិងសន្សំកេរ្តិ៍ឈ្មោះទៅប្រកួតសាជាថ្មីជាមួយ Lee ដើម្បីយកខ្សែក្រវាត់មកវិញ។ ប៉ុន្តែនៅពេលនេះ គាត់ស្វែងរកជ័យជម្នះជាមុនសិន។
ចំណែក James Nakashima បានកំពុងបង្ហាញខ្លួនជាអ្នកលេងដ៏គ្រោះថ្នាក់នៅក្នុងប្រភេទទម្ងន់នេះ។ កីឡាករអាមេរិកនេះមានជំនាញកីឡាចំបាប់កម្រិតខ្ពស់ និងហ្វឹកហាត់នៅក្លឹប Team Petrosyan ដែលមានប្រវត្តិប្រកួតឈ្នះ១២ដង ដោយមិនដែលធ្លាប់ចាញ់សោះ។ រូបគេក៏ទទួលបានឱកាសទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Welterweight World Championship ជាមួយ Kiamrian “Brazen” Abbaso កាលពីខែវិច្ឆិកា ប៉ុន្តែ រងបរាជ័យនៅទឹកទី៤ និងជាការចាញ់លើកដំបូង។
ក្រោយការប្រកួតនោះ កីឡាករក្លឹប MMA Lab បានសម្រេចចិត្តទម្លាក់ទម្ងន់ និងចាប់ផ្តើមស្វះស្វែងរកការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ONE Lightweight World Title វិញម្តង។