កីឡា
ល្បីថា ជើងខ្លាំង ចន្ទ្រា, សោភ័ណ្ឌ និង វាសនា ទៅវ៉ៃនៅ Thai Fight ខែនេះ
បើពុំមានការប្រែប្រួលទេ កីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខកម្ពុជា៣រូបទៀតនឹងចេញទៅប្រកួតនៅសង្វៀន Thai Fight នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅខេត្តបាក់ថុមថានី ប្រទេសថៃ។
តាមព័ត៌មានផ្សព្វផ្សាយតៗគ្នាថា អ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ នឹងប្រកួតជាមួយកីឡាករ ណង-អូ ដែលជាម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោករបស់ស្ថាប័ន ONE Championship។ ចំណែកនាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ត្រូវប្រកួតជាមួយជើងខ្លាំង គិទិ ខណៈ សូត្រ វាសនា ត្រូវប្រកួតជាមួយ ប៉តថ។

កីឡាករគុនខ្មែរទាំង៣នាក់ និងកីឡាករថៃទាំង៣នាក់មានអាយុមិនលើសខ្វះគ្នាប៉ុន្មានឡើយ ទាំងបទពិសោធ និងប្រវត្តិឡើងប្រកួត ប៉ុន្តែបើប្រៀបធៀបពីកម្រិតសមត្ថភាពបច្ចុប្បន្នអាចនិយាយបានថា កីឡាករថៃទាំង៣នាក់នៅល្អជាង។
កីឡាករថៃ បើទោះបីជាអាយុច្រើនបន្តិច ប៉ុន្តែភាគច្រើនពួកគេនៅរក្សាសមត្ថភាព និងបច្ចេកទេសល្អ ដោយសារពួកគេមានធនធានច្រើនដូចជាប្រាក់ចំណាយ អាហារូបត្ថម្ភ និងការហ្វឹកហាត់ដិតដល់។ ថ្វីបើពួកគេមិនបានប្រកួតញឹកញាប់ ប៉ុន្តែពួកគេនៅតែរក្សាការហ្វឹកហាត់បានល្អដែរ។
ចំណែកកីឡាករគុនខ្មែរដោយសារភាគច្រើនពឹកផ្អែកលើប្រាក់តម្លៃខ្លួនពីការប្រកួតដើម្បីហ្វឹកហាត់ ដូច្នេះនៅពេលខាតប្រកួតយូរ និងមិនសូវមានដៃគូប្រកួតប្រជែងក្នុងស្រុកល្អដែលធ្វើឲ្យពួកគាត់ថយចុះក្នុងការហ្វឹកហាត់ដែលបណ្តាលឲ្យទម្ងន់ឡើង និងកម្រិតសមត្ថភាពធ្លាក់ចុះ។
នៅពេល រឿង សោភ័ណ្ឌ, ឡៅ ចន្ទ្រា និង សូត្រ វាសនា ទៅប្រកួតកម្មវិធីធំបែបនេះត្រូវការហ្វឹកហាត់ខ្លាំង ស្របពេលដែលដៃគូសុទ្ធតែខ្លាំង ដូច្នេះសង្ឃឹមតិចក្នុងការទទួលបានជ័យជម្នះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅពេលនេះ កម្មវិធី Thai Fight ងាកមកចាប់អារម្មណ៍នឹងកីឡាករប្រដាល់គុនខ្មែរ និងបាននាំយកកីឡាករខ្មែរទៅប្រកួតជាបន្តបន្ទាប់ ក្នុងនោះ ធឿន ធារ៉ា, អេលីត សម្ភស្ស, ហុក កង និង ព្រំ សំណាងជាដើម ហើយអ្នកលេងគុនខ្មែរក៏ទទួលបានជ័យជម្នះជាបន្តបន្ទាប់ដែរ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?