កីឡា
លំអិតពីចំនួនវិញ្ញាសាឯកត្តជន និងចម្រុះសម្រាប់ស៊ីហ្គេមនៅកម្ពុជា
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះដែលមានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជាសេនាធិការរៀបចំការប្រកួតបានសម្រេចដាក់កីឡាចំនួន៣៦ប្រភេទ និងកីឡាសម្តែង១ប្រភេទដែលមានវិញ្ញាសាជិត៦០០។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិសេសស្តីពីការត្រៀមខ្លួន និងបែងចែកតួនាទី ភារកិច្ច រវាងគណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៨ ខែកុម្ភៈនេះបានឲ្យដឹងថា រហូតមកដល់ពេលនេះ វិញ្ញាសាជាក់លាក់គឺចំនួន៥៨១ (មេដាយមាស៥៨១ មេដាយប្រាក់៥៨១ និងមេដាយសំរឹទ្ធ ៥៨១ ក្នុងនោះកីឡាខ្លះមានមេដាយសំរឹទ្ធស្ទួន)។

លោកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបញ្ជាក់ថា ក្នុងចំណោមចំនួនវិញ្ញាសាសរុបនេះគឺមានឯកត្តជនចំនួន៥៤០ (បុរសមាន៣១២វិញ្ញាសា និងនារីមាន២២៨វិញ្ញាសា) និងវិញ្ញាសាចម្រុះចំនួន៤១វិញ្ញាសា។
ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាអគ្គនាយកដ្ឋានកីឡាបានបកស្រាយ និងរៀបរាប់ពីភារកិច្ចរបស់សហ័ន្ធកីឡាជាតិ ដែលមាន នាយកបច្ចេកទេស និងជំនួយការរបស់សហព័ន្ធកីឡានីមួយៗត្រូវយល់ច្បាស់ពីការងាររបស់ខ្លួនមានដូចជា គោលការណ៍ បទបញ្ជា ពិធីដង្ហែការប្រកួត និងពិធីបំពាក់មេដាយជាដើម។ និយាយរួមសហព័ន្ធកីឡាជាតិនីមួយៗត្រូវតែជាម្ចាស់ការខ្លួនឯងក្នុងការរៀបចំការប្រកួត ប៉ុន្តែត្រូវសហការជាមួយ CAMSOC និងសហព័ន្ធកីឡាអន្តរជាតិដើម្បីអនុវត្តគោលការណ៍រួម។
ជាពិសេសទៀតនោះ នាយកបច្ចេកទេស និងជំនួយការរបស់សហព័ន្ធកីឡាជាតិនីមួយៗត្រូវទៅប្រចាំការនៅមជ្ឈមណ្ឌលប្រតិបត្តិការនៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីធ្វើការងារចាប់ពីពេលនេះទៅ។

សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើកដំបូងនៅប្រទេសកម្ពុជានឹងបើកជាផ្លូវការនាថ្ងៃទី៥ ខែឧសភា និងបទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ប៉ុន្តែការប្រកួតកីឡាខ្លះចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសាទៅ ហើយគ្រប់ប្រភេទកីឡាទាំងអស់នឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៦ ខែឧសភា៕
អត្ថបទ៖ វិរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច