Connect with us

កីឡា

កីឡាការិនីហុកគីម៉ាឡេស៊ីម្នាក់ ត្រូវបានហាមប្រាមមិនឲ្យចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា

បានផុស

នៅ

ការ​បញ្ចេញ​មតិ​ដ៏​រសើប​នៅ​លើ​បណ្ដាញ​សង្គម​របស់​កីឡា​ការិនី​វាយ​ហុក​គី​ជម្រើស​ជាតិ​ម៉ាឡេស៊ី Hanis Nadiah Onn បាន​បណ្ដាល​ឲ្យ​នាង​ត្រូវ​បាន​ព្យួរ និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​កីឡា​ការិនី​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ក្នុង​ខែ​ឧសភា​នេះ នៅ​កម្ពុជា​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ស៊ើបអង្កេត នៃ​ក្រុម​ប្រឹក្សា​កីឡា​ជាតិ (MSN) និង​សហព័ន្ធ​កីឡា​ហុក​គី​ម៉ាឡេស៊ី (MHC) ដែល​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ទាក់ទង​នឹង​បញ្ហា នៃ​ការ​បញ្ចេញ​យោបល់ (Comment) ជា​សាធារណៈ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រើសអើង​ជាតិ​សាសន៍​របស់ Hanis Nadiah ពាក់ព័ន្ធ​នឹង​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង និង​អ្នក​និពន្ធ​ជនជាតិ​ឥណ្ឌា AR Rahman នៅ​ក្នុង​រដ្ឋ​សហព័ន្ធ​កាលពី​ខែ​មុន។

គណៈកម្មាធិការ​ដែល​ដឹកនាំ​រួមគ្នា​ដោយ​អគ្គនាយក​គណៈកម្មាធិការ​ស៊ើបអង្កេត នៃ​ក្រុម​ប្រឹក្សា​កីឡា​ជាតិ (MSN) លោក Datuk Ahmad Shapawi Ismail និង​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​ម៉ាឡេស៊ី (MHC) លោក Datuk Seri Subahan Kamal បាន​កោះហៅ Hanis Nadiah ដែល​ជា​កីឡា​ការិនី​លេង​ល្អ​បំផុត​របស់​អាស៊ី ក្នុង​ឆ្នាំ ២០១៦ សម្រាប់​វគ្គ​សម្ភាសន៍ ដើម្បី​ជួយ​ស៊ើបអង្កេត​បញ្ហា​នេះ។

ជា​លទ្ធផល នៃ​សម័យប្រជុំ និង​បន្ទាប់ពី​ការ​វាយតម្លៃ​លើ​ការ​រក​ឃើញ​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​បញ្ហា​នេះ គណៈកម្មាធិការ​បាន​សន្និដ្ឋាន​ថា Hanis Nadiah បាន​បង្ហោះ​ការ​បញ្ចេញ​យោបល់ (comment) បែប​រើសអើង​ជាតិ​សាសន៍ ដោយសារតែ​ការ​បញ្ចេញ​យោបល់​ត្រូវ​បាន​ធ្វើឡើង​នៅ​ឯ​ការ​ប្រគំ​តន្ត្រី ដែល​ភាគច្រើន នៃ​អ្នក​ចូលរួម​គឺជា​ជនជាតិ​ឥណ្ឌា។

“​គណៈកម្មាធិការ​បាន​រក​ឃើញ​ថា Hanis Nadiah មាន​ទោស​ជា​បុគ្គល​ដែល​បាន​ការ​សេចក្ដីថ្លែងការណ៍ ឬ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​នៅ​លើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​នាង ដែល​មាន​ទំនោរ​ក្នុង​ការ​ប្រមាថ​អ្នកដទៃ”។

សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​យុវជន និង​កីឡា (KBS) បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា “Hanis Nadiah ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កំហុស​ក្នុង​ការ​ធ្វើការ​បញ្ចេញមតិ​ដែល​អាច​ត្រូវ​បាន​បកស្រាយ​ខុស ឬ​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ ការ​រំខាន ឬ​កំហឹង​របស់​ភាគី​មួយ​ផ្សេងទៀត​”។

Hanis Nadiah ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ពិរុទ្ធ​ពី​បទ​ធ្វើការ​បញ្ចេញយោបល់​ដែល​បណ្តាល​ឲ្យ​ខូច​ខាត​ដល់​មុខមាត់​ក្រុម និង​សហព័ន្ធ​កីឡា​ហុក​គី​ម៉ាឡេស៊ី ដែល​បាន​បំពាន​យ៉ាង​ច្បាស់​នូវ​ក្រម​សីលធម៌​របស់​ស្ថាប័ន​គ្រប់គ្រង​កីឡា​ហុក​គី។

ទោះជា​យ៉ាងណាក៏ដោយ​យោងទៅតាម​សេចក្ដីថ្លែងការណ៍​សហព័ន្ធ​កីឡា​ហុក​គី ម៉ាឡេស៊ី នឹង​វាយ​តម្លៃ​ឡើងវិញ​នូវ​ការ​សម្រេចចិត្ត​ទាក់ទង​នឹង​កីឡាករ​វ័យ ២៦ ឆ្នាំ ប្រសិនបើ​នាង​បង្ហាញ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​អាកប្បកិរិយា។

ទន្ទឹម​នឹង​នោះ គណៈកម្មាធិការ​ស៊ើបអង្កេត​សង្ឃឹមថា ចំណាត់​ការ​ដែល​បាន​ធ្វើ​ឡើង នឹង​ទុក​ជា​ការ​រំលឹក និង​មេរៀន​ដ៏​មាន​ប្រយោជន៍​ដល់ Hanis Nadiah និង​អត្តពលិក​ជាតិ​ទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន​ជានិច្ច​រាល់​ការ​បង្ហោះ ឬ​មតិយោបល់​លើ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នេះ គ្រូ​បង្វឹក​ក្រុម​កីឡា​ហុក​គី​នារី​ជម្រើស​ជាតិ Mohd Nasihin Nubli Ibrahim បាន​ជូនដំណឹង​ថា ក្នុងនាម​ជា​កីឡាករ​សំខាន់​របស់​ក្រុម Hanis Nadiah មាន​ចរិត​រាបទាប និង​មាន​វិន័យ​ពេញ​មួយ​វគ្គ​ហ្វឹកហាត់ និង​ការ​ប្រកួត​បន្ថែម​ពី​លើ​ការ​មាន​ទំនាក់ទំនង​កីឡា​ហុក​គី​ឥណ្ឌា​ជា​ច្រើន៕

ប្រភព ៖ bernama.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម