Connect with us

កីឡា

កីឡា​​ការ៉ាតេ​ ទទួល​បាន​ប្រាក់​រង្វាន់​​២៨៦​លាន​រៀល​ពីរាជរដ្ឋាភិបាល​សម្រាប់​​ការ​ឈ្នះ​មេដាយ​អន្តរជាតិ

បានផុស

នៅ

ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជា បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៨៦លានរៀល បន្ទាប់ពី​បាន​ឈ្នះ​មេដាយ​ក្នុង​ការ​ប្រកួត​​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​២​ផ្សេង​​គ្នា។ ទី១ ការប្រកួតកីឡាការ៉ាតេ​ជើងឯកអាស៊ី ឆ្នាំ២០២១ នៅ​ប្រទេសកាហ្សាក់ស្ថាន និងការប្រកួតកីឡាការ៉ាតេឯក​អាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលនេះ​នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២១ នៅទីក្រុងអាល់ម៉ានី ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី លឹម សុខវិច្ឆិកា និង ឆន ស្រីភា​ ដែល​ទាំង​ពីរ​នាក់​នេះ​ទទួល​បាន​ម្នាក់​១៦លានរៀល ខណៈ គ្រូបង្វឹកទទួល​ ១៦លានរៀល ស្មើ​​នឹង​ម្ចាស់​មេដាយ​ដែរ ហើយ​គ្រូ គ្រូជំនួយ ៣រូប ម្នាក់​ៗ​ទទួល​ ១១លាន និង ២សែនរៀល។

ដោយ​ឡែក​ការ​ប្រកួតជើងឯកអាស៊ាន ឆ្នាំ២០២២ នៅកម្ពុជា ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសរុប៧​គ្រឿងគឺ មាស១, ប្រាក់១ និងសំរឹទ្ធ៥។ មេដាយមាស ទទួលបាន ១២លានរៀល, មេដាយប្រាក់ ១០លានរៀល និងសំរឹទ្ធ ៨លានរៀល។ គ្រូបង្វឹក ទទួលបាន​១២​លាន​រៀល ស្មើ​នឹង​ម្ចាស់​មេដាយ​មាស និងគ្រូជំនួយ(៦រូប) ទទួលបាន ៧០%៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម