Connect with us

កីឡា

Messi, Mbappe និង Benzema ក្លាយជាបេក្ខភាពចុងក្រោយសម្រាប់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ​

បានផុស

នៅ

​មិត្ត​រួម​ក្រុម Paris Saint-Germain កីឡាករ Lionel Messi និង Kylian Mbappe ត្រូវបាន​ជ្រើសរើស​ក្នុង​បញ្ជី​ចុងក្រោយ​សម្រាប់​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​របស់ FIFA (The Best FIFA Men’s Player Award) ឆ្នាំ​២០២២​។ Karim Benzema ខ្សែប្រយុទ្ធ​ជួរមុខ​របស់ Real Madrid គឺជា​បេក្ខភាព​ចុងក្រោយ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជី​សម្រាំង​ដើម​ចំនួន ១៤​ នាក់ ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម ៣​ នាក់​កាលពី​ថ្ងៃ​សុក្រ ដោយមាន​អ្នកឈ្នះ ២​ សម័យកាល Robert Lewandowski ក្នុងចំណោម​កីឡាករ​ដែល​ត្រូវ​កាត់​ចេញពី​បញ្ជី​នេះ​។​

​អ្នកឈ្នះ​នឹងត្រូវ​បានប្រកាស​ជា​ផ្លូវការ ហើយ​ពានរង្វាន់​របស់គេ​ត្រូវប្រគល់​ជូន​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ នៅឯ​ពិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​ល្អ​បំផុត​របស់ FIFA​។ ពានរង្វាន់​ឆ្នាំ ​២០២២ គឺ​ផ្អែកលើ​ការបង្ហាញ​ទម្រង់​លេង​របស់​កីឡាករ​នៅ​ចន្លោះ​ថ្ងៃទី​ ០៨ ខែសីហា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ ​២០២២ ដែលជា​ថ្ងៃ​ដែល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ពិភពលោក (FIFA World Cup)​។ ទាំង​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន Messi និង​តារា​ឆ្នើម​វ័យក្មេង​របស់​បារាំង Mbappe បាន​បញ្ចេញ​ពន្លឺ​យ៉ាង​ត្រចះត្រចង់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​។​

Mbappe រកបាន ៣ ​គ្រាប់​ដើម្បី​ឈ្នះ​ស្បែកជើង​មាស World Cup ខណៈ Messi រកបាន ២ ​គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈដែល​អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បន្ទាប់ពី​ស្មើ ៣-៣​។​

Messi ត្រូវបាន​គេ​ប្រគល់​ពានរង្វាន់ FIFA World Cup Golden Ball ក្រោយ​ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវបាន​គេ​បោះឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំការ​ប្រកួត​។​

Benzema មិនមាន​វត្ត​មាននៅ​កាតា ឆ្នាំ​ ២០២២ ដោយសារ​របួស​ក្នុងពេល​ហ្វឹកហាត់​ជាមួយ​បារាំង​។ ការដែល​គេ​មានឈ្មោះ ​គឺ​ផ្អែកលើ​ទម្រង់​ជាមួយ​ក្លិប​ដ៏​អស្ចារ្យ នៅក្នុង​រដូវ​កាល​ ២០២១/២២​។ Benzema បាន​ស៊ុត​បញ្ចូល​ទី​បាន ៤៤ ​គ្រាប់ ក្នុង ៤៦ ​ប្រកួត​សម្រាប់​ក្រុម Real Madrid ដោយបាន​ជួយ​ក្រុម​របស់គេ​ឱ្យ​លើក​ពាន La Liga, UEFA Champions League និង Supercopa de Espana​។​

​ដោយឡែក​ចំពោះ​ពានរង្វាន់​គ្រូបង្វឹក​បុរស​ល្អ​បំផុត​របស់ FIFA (The Best FIFA Men’s Coach Award) ក៏​ជ្រើសរើស​បាន ៣​ នាក់​ ចុងក្រោយ​ដូចគ្នា គឺ​លោក Pep គ្រូបង្វឹក​របស់​ក្លិប Manchester City, លោក Carlo Ancelotti គ្រូបង្វឹក​របស់ Real Madrid និង​លោក Lionel Scaloni គ្រូបង្វឹក​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ ទាំង​លោក Ancelotti, Guardiola ឬ Scaloni មិនដែល​ឈ្នះ​ពានរង្វាន់​នេះ​ពីមុនមក​ទេ​។ ជាការ​ពិតណាស់ លោក Guardiola គឺជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុងចំណោម​គ្រូ​ទាំងបី ដែល​បាន​ឡើងទៅ​កាន់​បញ្ជី ៣ ​នាក់​ចុងក្រោយ ដោយ​ឈរ​លេខ​ ៣ កាលពី​ឆ្នាំមុន និង​លេខ​ ២ ក្នុង​ឆ្នាំ​ ២០១៩​។​

អ្នកចាំទី​វិញ​រួមមាន Yassine Bounou (​មា​រ៉ុ​ក​), Thibaut Courtois (​បែ​ល​ហ្ស៊ី​ក​) and Emiliano Martinez (​អា​ហ្ស​ង់​ទីន​) ស្ថិតក្នុង​បញ្ជី​អ្នកចាំទី​ដ៏​ល្អ​បំផុត​ផងដែរ​៕

​ប្រភព​៖ FIFA.com

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម