Connect with us

កីឡា

ពេល​នេះ ៧​​​ប្រទេស​​ចុះ​​ឈ្មោះ​​ប្រកួត​​«គុន​​ខ្មែរ​​»​ទាំង​១៩​វិញ្ញាសា​​ក្នុង​​ស៊ីហ្គេម​២០២៣​

បានផុស

នៅ

ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ​«គុន​ខ្មែរ»​​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​​រហូត​ដល់​ពេល​នេះមាន​៧​​ប្រទេស​​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ទាំង​១៩​វិញ្ញាសា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំ​គុន​ខ្មែរ​ពិសេស​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ក្នុង​រាជ​ធានី​ភ្នំពេញ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ជាតិ និង​សមាជិក​អាស៊ាន​​៧​ផ្សេង​ទៀត​បាន​សម្រេច​ដាក់​«គុន​ខ្មែរ»​ជា​ផ្លូវ​ការ​ក្នុង​ស៊ីហ្គេម ឆ្នាំ​២០២៣​នេះ។ ពេល​នោះ ថៃ​ក៏​ជា​សមាជិក​មួយ​ដែល​យល់​ព្រម​ដាក់​គុន​ខ្មែរ ប៉ុន្តែ​​​ថៃ​មិន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចូល​រួម​ប្រកួត​គុន​ខ្មែរ​ទេ។

ក្នុងកិច្ច​ប្រជុំ​នោះ​បាន​សម្រេច​ដាក់​វិញ្ញាសា​គុន​ខ្មែរ​ចំនួន​១៩​(១៩​មេដាយ​មាស)គឺ​១១​វិញ្ញាសា​សម្រាប់​បុរស,  ៦​វិញ្ញាសា​សម្រាប់​នារី និង​វិញ្ញាសា​សម្តែង​ឯកត្តជន​​មាន២​ គឺ​បុរស និង​នារី។

បន្ទាប់​ពី​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​ត្រូវ​បាន​បើក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ រហូត​ដល់​ពេល​នេះ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ថា សម្រាប់​ប្រភេទ​កីឡា​គុន​ខ្មែរ​មាន​ការ​ចុះ​ឈ្មោះ​៦​ប្រទេស​​ និង​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ទាំង​១៩​វិញ្ញាសា​តែ​ម្តង។

ប្រទេស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​គុន​ខ្មែរ​ទាំង​៧​គឺទី១. ម្ចាស់​ផ្ទះ​កម្ពុជា, ២.ឡាវ, ៣. ឥណ្ឌូនេស៊ី,​ ៤. មីយ៉ាន់ម៉ា, ៥. ហ្វីលីពីន, និង ៦.​វៀតណាម ខណៈ​ ៧. ​​ម៉ាឡេស៊ី​ គ្រោង​នឹង​បញ្ជូន​​ឈ្មោះ​​​ឆាប់​ៗ។ ដូច្នេះ​មាន​ន័យ​ថា ​ហោច​ណាស់​មាន​៧​ប្រទេស​ចុះ​ឈ្មោះ​ប្រកួត​ដណ្តើម​មេដាយ​គុន​ខ្មែរ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។ តាម​ធម្មនុញ្ញ​ស៊ីហ្គេម រាល់​ប្រភេទ​កីឡា​នីមួយ​ៗ​ឲ្យ​តែ​មាន​ប្រទេស​ចំនួន​៤​ចូល​រួម​​គឺ​ដាក់​ឲ្យ​ប្រកួតហើយ។

កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​នឹង​ចាប់​បើក​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី​៥ ដល់​ទី​១៧ ខែ​ឧសភា នៅ​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម