Connect with us

កីឡា

ថៃ ទាមទារចង់បានការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម នៅ កម្ពុជា ច្រើនប្រភេទកីឡាបន្ថែមទៀត

បានផុស

នៅ

ស្ថានីយ​ទូរទស្សន៍​ថៃ (TV Pool) រំពឹង​ថា នឹង​សួរ​ទៅ​អាជ្ញាធរ​កីឡា​កម្ពុជា អំពី​ការ​ផ្ដល់​ការ​ផ្សាយ​ផ្ទាល់​លើ​ព្រឹត្តិការណ៍​កីឡា​ជាច្រើន​ទៀត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី ៣២ បន្ទាប់ពី​ប្រទេស​ម្ចាស់ផ្ទះ​បាន​ប្រកាស​ថា មាន​តែ ១៦ ប្រភេទ​កីឡា​ប៉ុណ្ណោះ ក្នុង​ចំណោម ៣៦ ដែល​នឹង​ផ្សាយ​ផ្ទាល់។

លោក Thana Chaiprasit ប្រមុខ​គណៈប្រតិភូ​ថៃ បាន​និយាយ​ថា កម្ពុជា នឹង​ធ្វើការ​ផ្សាយ​ផ្ទាល់​ភាគ​ច្រើន ប៉ុន្តែ TV Pool ដែល​មាន​សិទ្ធិ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ នឹង​ត្រូវ​ចរចា​ជា​មួយ​ប្រទេស​ម្ចាស់ផ្ទះ ដើម្បី​ឲ្យ​អ្នកទស្សនា​ក្នុង​ប្រទេស​ថៃ​បាន​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​បន្ថែម​ទៀត។

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក Cambodia 2023 ប្រទេស​ម្ចាស់ផ្ទះ នឹង​ផ្សាយ​ពី​ពិធី​បើក និង​បិទ និង​ព្រឹត្តិការណ៍​កីឡា​ចំនួន ១៦ ប្រភេទ មាន​ដូច​ខាង​ក្រោម ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ និង​កម្ពុជា បច្ចុប្បន្ន​កំពុង​ជាប់​គាំង​ក្នុង​ជម្លោះ​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់ផ្ទះ​ក្នុង​ការ​ហៅ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជំនួស​ឲ្យ​ប្រដាល់​ថៃ។ ថៃ បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើ​ពហិការ​ព្រឹត្តិការណ៍​គុន​ខ្មែរ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ការិយាល័យ​សហព័ន្ធ​កីឡា​ស៊ី​ហ្គេម នឹង​កោះប្រជុំ​ជាមួយ​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ រួម​ទាំង​កម្ពុជា​ផង​ដែរ ព្រោះ​ព្រឹត្តិការណ៍​មួយ​ចំនួន​មិនទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ។ លោក Thana Chaiprasit បាន​និយាយ​ថា កិច្ចប្រជុំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ គឺ​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ទាំងអស់​ទាក់ទង​នឹង​ហ្គេម​នៅ​ខែ​នេះ ដើម្បី​ឲ្យ​អត្តពលិក​អាច​ចាប់ផ្ដើម​រៀបចំ​ខ្លួន​បាន។

ស៊ី​ហ្គេម លើក​ទី ៣២ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ ២០២៣៕

ប្រភព ៖ bangkokpost.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម