កីឡា
គ្រូ Al-Nassr អះអាងថា មិត្តរួមក្រុមរបស់ Ronaldo កំពុងត្រលប់មកយកចិត្តខុសពីមុន
អ្នកចាត់ការក្រុម Al-Nassr លោក Rudi Garcia ជឿជាក់ថា សមាជិកក្រុមឥឡូវនេះចាប់ផ្ដើមយល់ពីរបៀបដើម្បីរៀនសូត្រពី Cristiano Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍រកបាន ៤ គ្រាប់។

Ronaldo វ័យ ៣៨ ឆ្នាំ បានស៊ូទ្រាំនឹងការចាប់ផ្ដើមដ៏លំបាកក្នុងអាជីពរបស់គេនៅមជ្ឈិមបូព៌ា បន្ទាប់ពីបានចូលរួមជាមួយក្រុម Saudi Pro League កាលពីខែធ្នូ ប៉ុន្តែប្រើពេលយូរទម្រាំរកគ្រាប់បាល់បាន ខណៈកាលពីសប្ដាហ៍មុនរកបាន ៤ គ្រាប់ ឲ្យ Al-Nassr ក្នុងការយកឈ្នះលើក្រុម Al-Wehda។
ឥទ្ធិពលរបស់គេនៅក្នុងការប្រកួតកាលពីយប់ថ្ងៃព្រហស្បតិ៍ បានកើតឡើងត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី Garcia បានជំរុញឲ្យក្រុមរបស់លោក “លេងជាធម្មតា” ជាមួយខ្សែប្រយុទ្ធថ្មីរបស់ពួកគេ ដែលបានស៊ុតបញ្ចូលទីបានតែម្ដងគត់ក្នុងការបង្ហាញខ្លួនប្រកួត ៣ លើកដំបូងរបស់គេសម្រាប់ក្លិប។

ឥឡូវនេះ Garcia មានការប្ដេជ្ញាចិត្តថា Ronaldo និងក្រុម Al-Nassr ផ្សេងទៀត កំពុងធ្វើការឆ្ពោះទៅរកភាពសប្បាយរីករាយ បន្ទាប់ពីតារាថ្មីរបស់គេបានកត់ត្រាគ្រាប់បាល់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ៤ គ្រាប់។
ថ្លែងបន្ទាប់ពីការឈ្នះកាលពីថ្ងៃព្រហស្បតិ៍ ប្រធានក្រុម Al-Nassr បាននិយាយថា “Ronaldo បានឈានដល់ដំណាក់កាលដ៏អស្ចារ្យ នៃភាពដូចគ្នា និងភាពសុខដុមជាមួយមិត្តរួមក្រុម។ យូរៗទៅ មិត្តរួមក្រុមរបស់គាត់បានដឹងពីអ្វីដែលគាត់ចង់បាន ហើយនៅពេលដែលគាត់នឹងស៊ុតបញ្ចូលទី ខ្ញុំគិតថាវាល្អ យប់មិញសម្រាប់ Cristiano Ronaldo ព្រោះគាត់រកបានបួនគ្រាប់»។
ការបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍របស់ Ronaldo ទល់នឹង Al-Wehda មានន័យថា កំពូលតារាព័រទុយហ្គាល់ ពេលនេះបានវ៉ាដាច់កំណត់ត្រាចុងក្រោយរបស់គេ បន្ទាប់ពីស៊ុតបញ្ចូលទីបានចំនួន ៥០៣ គ្រាប់ ដ៏អស្ចារ្យ។
ការឈ្នះដ៏សន្ធឹកសន្ធាប់របស់ Al-Nassr លើក្រុម Al-Wehda មានន័យថា ក្រុមរបស់លោក Garcia បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង Saudi Pro League មុនក្រុម Al-Ittihad លើគ្រាប់បាល់ស៊ុតបញ្ចូលទី។ Al-Nassr មានបំណងចង់ឈ្នះពានក្នុងស្រុកជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៩ ជាមួយ Ronaldo បន្ទាប់ពីអតីតកីឡាករសំណព្វចិត្ត Manchester United រូបនេះ ត្រូវបានទាក់ទាញទៅតំបន់មជ្ឈិមបូព៌ាជាមួយនឹងកិច្ចសន្យាដ៏មានតម្លៃនៅក្នុងតំបន់ ១៧២ លានផោន ក្នុងមួយឆ្នាំ។
ក្រុមរបស់ Garcia នឹងបន្តការប្រជែងដណ្ដើមពាននៅចុងសប្ដាហ៍នេះ ពេលពួកគេប៉ះជាមួយ Al-Taawoun នៅល្ងាចថ្ងៃសុក្រ។ Al-Taawoun បច្ចុប្បន្នស្ថិតនៅលេខ ៥ ក្នុងតារាងចំណាត់ថ្នាក់ Saudi Pro League៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ