កីឡា
កីឡាគ្រីឃីតកម្ពុជាដាក់គោលដៅឈ្នះមេដាយមាស៣គ្រឿងពីស៊ីហ្គេម២០២៣
សហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានដាក់គោលដៅឈ្នះមេដាយមាសយ៉ាងហោចណាស់ចំនួន៣គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ថ្លែងក្រោយចប់ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន AZ Group លោក Manish Sharma ប្រតិបត្តិករ (CEO) របស់សហព័ន្ធកីឡាគ្រីឃីតកម្ពុជាកាលពីថ្ងៃទី៣ ខែកុម្ភៈនេះថា សម្រាប់ស៊ីហ្គេម លើកទី៣២ នេះកីឡាគ្រីឃីតមានមាន៤វិញ្ញាសា (៤មេដាយមាស) គឺ២វិញ្ញាសាសម្រាប់បុរស និង២វិញ្ញាសាសម្រាប់នារី។

«ពិតណាស់ យើងចង់ឈ្នះមេដាយមាសទាំង៤គ្រឿង ប៉ុន្តែគ្មាននរណាដឹងមុនឡើយ។ យ៉ាងណា យើងមានការជឿជាក់ខ្លាំង ដែលយ៉ាងហោចណាស់ក៏អាចឈ្នះមេដាយមាស៣គ្រឿងដែរពីស៊ីហ្គេមនៅកម្ពុជានេះ។ យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតាមដែលអាចទៅរួចក្នុងការឈ្នះមេដាយមាសហោចណាស់៣គ្រឿងតាមគោលដៅរបស់យើង»។ លោកបានប្រាប់ពីគោលដៅ។
លោកបានបញ្ជាក់ថា ក្រុមកីឡាគ្រីឃីតកម្ពុជាបាននិងហ្វឹកហាត់ខ្លាំងណាស់។ ក្រៅពីការហ្វឹកហាត់ខ្លាំង ក្រុមគ្រីឃីតកម្ពុជាបានប្រកួតមិត្តភាពជាបន្តបន្ទាប់ ហើយក៏ទទួលបានលទ្ធផលគួរឲ្យកត់សំគាល់។

នេះជាលើកទី២ដែលកីឡាគ្រីឃីតត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីលើកទី១កាលស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ដោយមានត្រឹមតែ៣វិញ្ញាសាប៉ុណ្ណោះ។ ទាំង៣វិញ្ញាសានោះ បុរសអាយុក្រោម២០ឆ្នាំ ប្រទេសសិង្ហបុរីជាម្ចាស់មេដាយមាស, បុរសលើអាយុ៥០ឆ្នាំ ម៉ាឡេស៊ីជាម្ចាស់មេដាយមាស និងនារីអាយុក្រោម២០ឆ្នាំ ថៃជាម្ចាស់មេដាយមាស៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?