កីឡា
អភិបាលក្រុង Kyiv និយាយថា អត្តពលិករុស្ស៊ី ត្រូវតែបរិហារប្រទេសខ្លួនឯង ដើម្បីអាចចូលរួមប្រកួតកីឡាអូឡាំពិក ២០២៤
អត្តពលិករុស្ស៊ី គួរតែបរិហារជាសាធារណៈចំពោះសង្គ្រាម ប្រសិនបើពួកគេត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកីឡាអូឡាំពិក ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នេះបើយោងតាមសម្ដីរបស់ អភិបាលក្រុង Kyiv និងជាអតីតជើងឯកប្រដាល់ពិភពលោក លោក Vitali Klitschko បានប្រាប់ AFP កាលពីថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈ។
លោក Klitschko បាននិយាយថា «អត្តពលិករុស្ស៊ី និងបេឡារុស មិនអាចចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសបានទេ ប្រសិនបើពួកគេមិននិយាយថា “ទេ” ចំពោះសង្គ្រាម។
“ប្រសិនបើពួកគេបង្ហាញជាសាធារណៈប្រឆាំងនឹងសង្គ្រាមនេះ ពួកគេអាច (ចូលរួម)។ ប៉ុន្តែពួកគេខ្លាច»។
ប្រទេសរុស្សី និងសម្ព័ន្ធមិត្ត បេឡារុស ដែលអនុញ្ញាតឲ្យទឹកដីរបស់ខ្លួន ប្រើប្រាស់ជាកន្លែងបាញ់បង្ហោះ នៅពេលដែលទីក្រុងម៉ូស្គូ ចាប់ផ្ដើមការលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅនោះ ត្រូវបានដកចេញពីកីឡាអូឡាំពិកជាច្រើន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឲ្យធ្វើពហិការកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ ២០២៤ ប្រសិនបើអត្តពលិករុស្ស៊ី ត្រូវបានអនុញ្ញាតឲ្យចូលរួម។
លោក Klitschko បានអំពាវនាវដល់អត្តពលិកឲ្យ “ប្រាប់រដ្ឋាភិបាលរបស់អ្នកឲ្យបញ្ឈប់សង្គ្រាមដែលគ្មានន័យនេះ”។
ទីក្រុង Kyiv បានប្រតិកម្មយ៉ាងខឹងសម្បាចំពោះការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីខែមុន ដែលថាខ្លួនកំពុងស្វែងរក “ផ្លូវ” ដើម្បីអនុញ្ញាតឲ្យគូប្រជែងរុស្ស៊ី និងបេឡារុស ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក ប៉ារីស ២០២៤ ក្រោមទង់ជាតិអព្យាក្រឹត។
ប្រធានអូឡាំពិក លោក Thomas Bach បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានចែករំលែក “ទុក្ខសោក និងទុក្ខវេទនារបស់មនុស្ស” របស់អត្តពលិកអ៊ុយក្រែន ប៉ុន្តែបាននិយាយថា វាមិនមែនអាស្រ័យលើរដ្ឋាភិបាលនីមួយៗក្នុងការសម្រេចចិត្តថា តើអ្នកណាចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិនោះទេ។
លោក Klitschko និយាយទៀតថា «ខ្ញុំពិតជារីករាយណាស់ក្នុងការអញ្ជើញ លោក Thomas Bach មកកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ដូច្នេះគាត់អាចឃើញដោយខ្លួនឯងនូវភូមិដែលត្រូវបានបំផ្លាញ ទីក្រុងនានា ដើម្បីមើលថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានសម្លាប់»។
រដ្ឋមន្ត្រីកីឡាប៉ូឡូញ Kamil Bortniczuk កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោករំពឹងថា នឹងមានប្រទេសចំនួន ៤០ នឹងចេញមកប្រឆាំងនឹងការដាក់បញ្ចូលអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស នៅក្នុងហ្គេម ឆ្នាំ ២០២៤៕
ប្រភព ៖ AFP
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ