Connect with us

កីឡា

សិង្ហ​បុរី ប្រទេស​អាស៊ាន​ទី​២ ប្រើប្រាស់ VAR ក្នុង​លី​គ​របស់​ខ្លួន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២៣

បានផុស

នៅ

សមាគម​បាល់ទាត់​សិង្ហ​បុរី (FAS) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា បច្ចេកវិទ្យា​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល (VAR) នឹងត្រូវ​ប្រើប្រាស់​ជា​លើកដំបូង​ក្នុង​រដូវ​កាល​២០២៣ នៃ​លី​គ​កំពូល​សិង្ហ​បុរី (Singapore Premier League) ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ឆ្លងកាត់​ការវាយតម្លៃ​ចុងក្រោយ​ដោយ​ស្ថាប័ន​គ្រប់គ្រង​ពិភពលោក (FIFA) សមាគម​បាល់ទាត់​សិង្ហ​បុរី (FAS) ត្រូវ​បាន​ផ្តល់​ភ្លើង​ខៀវ ដែល​នឹង​ធ្វើឱ្យ​លី​គ​កំពូល​សិង្ហ​បុរី (SPL) ក្លាយ​ជាលី​គ​អាជីព​ទី​២ នៅ​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​ប្រទេស​ថៃ ដែល​ប្រើប្រាស់ VAR។

នាយក​អាជ្ញាកណ្តាល​នៃ​សមាគម​បាល់ទាត់​សិង្ហ​បុរី (FAS) លោក Nazeer Hussain បាន​និយាយថា​៖ «​ប្រព័ន្ធ VAR កំពុង​ក្លាយជា​មុខងារ​សំខាន់​នៅក្នុង​កីឡាបាល់ទាត់​ចាប់តាំងពី​ការណែនាំ​របស់​វា​មក ហើយ​យើង​រីករាយ​ដែលមាន​ការសាកល្បង​នេះ​សម្រាប់ SPL ដែល​នឹង​ជួយ​ពង្រឹង និង​លើក​កំពស់​កម្រិត​នៃ​មន្ត្រី​នៅទីនេះ​»​។​

​វា​នឹង​ត្រូវ​បាន​ប្រើប្រាស់​លើកដំបូង​ក្នុង​ការ​ប្រកួត Community Shield ដែល​ជា​ប្រពៃណី​សម្រាប់​លី​គ​ក្នុងស្រុក មុនពេល​លី​គ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ដោយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​សិង្ហ​បុរី (SPL) ក្លិប Albirex Niigata FC នឹងត្រូវ​ប្រឈមមុខ​នឹង​ម្ចាស់​ជើងឯក Singapore Cup ក្លិប Hougang United នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​។​

រដូវ​កាល​២០២៣ នៃ​លី​គ​កំពូល​សិង្ហ​បុរី ដែល​អូសបន្លាយ​រហូតដល់​ចុងខែ​សីហា នឹង​ត្រឡប់​ពី​ទម្រង់​ប្រកួត ៤​ជុំ​ទៅជា​ទម្រង់ ៣​ជុំវិញ ដោយ​ក្រុម​នីមួយៗ​លេង ២៤​ប្រកួត​៕

​ប្រភព​ ៖ straitstimes.com

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម