កីឡា
អត្ថន័យពិសេសពីមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
មេដាយសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាត្រូវបានផលិតរួចរាល់ហើយដែលមួយរយៈពេលចុងក្រោយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានឆ្លើយតបនឹងការសាកសួរពី«កម្ពុជាថ្មី»ថា មេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះផលិតនៅប្រទេសសិង្ហបុរីដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយល្អប្រណីតគួរឲ្យចាប់អារម្មណ៍ និងល្អឯកមួយ។
លោកបានពន្យល់ថា រចនាបថលើមេដាយទាំងសងខាងមានរូបតំណាងជាច្រើន។ ក្នុងនោះ រូបភាពវិមានឯករាជ តំណាងឲ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗតំណាងឲ្យនយោបាយឈ្នះ-ឈ្នះដែលនាំឲ្យប្រទេសជាតិសុខសន្តិភាពបរិបូណ៍ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្តាលគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលតំណាងឲ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាព ព្រមទាំងមានរចនាបថពិសេសៗទៀត។
នៅផ្នែកម្ខាងទៀតជារូបភាពនៃនិម្មិតសញ្ញាសម្រាប់ព្រឹត្តិការណ៍កីឡាទាំងពីរគឺ មេដាយស៊ីហ្គេម ត្រូវបានដាក់និម្មិតសញ្ញាកីឡាស៊ីហ្គេម។ រូបភាពនិម្មិតសញ្ញាគឺរូបនាង៤ដែលតំណាងឲ្យភាពអស្ចារ្យ រុងរឿងនៃទឹកដីកម្ពុជាដែលសំបូរទៅដោយសម្បត្តិធម្មជាតិ។ នៅពីលើ រូបនិម្មិតសញ្ញាមានរូបកំពូលប្រាសាទអង្គរវត្ត និងទង់ស៊ីហ្គេម។ ចំណែកមេដាយអាស៊ានប៉ារ៉ាហ្គេម ត្រូវបានដាក់និម្មិតសញ្ញាកីឡាអាស៊ានប៉ារ៉ាហ្គេម។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ៧ទងតំណាងឲ្យថ្ងៃ៧មករា។
តាមការគ្រោងទុក កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនឹងផលិតមេដាយចំនួន៦០០០គ្រឿង ដែលសរុបទាំងមាស ប្រាក់ និងសំរឹទ្ធសម្រាប់ជូនអត្តពលិកដែលជាជយលាភី និងគណៈប្រតិភូ។ ក្រៅពីប្រគល់ជូនមេដាយដល់ជយលាភី ក៏មានវត្ថុអនុស្សាវរីយ៍ទៀតគឺម៉ាស្កុត (តុក្កតា) ដែលជារូបសត្វទន្សាយពីរឈ្មោះ បុរី (ប្រុស) និង រំដួល (ស្រី) ដែលមានក្នុងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។
ទន្សាយឈ្មោះ បុរី តំណាងឲ្យសាមគ្គីភាព ហើយទន្សាយឈ្មោះ រំដួល ជាផ្កាតំណាងឲ្យប្រទេសកម្ពុជា។ ទន្សាយទាំងពីរជាតួអង្គគួរឲ្យស្រឡាញ់នៅក្នុងរឿងព្រេងនិទានបុរាណខ្មែរ ដែលបង្ហាញពីតម្លៃនៅក្នុងការអប់រំតាមរយៈព្រះពុទ្ធសាសនា ជុំវិញការបំផុសគំនិតយុត្តិធម៌ មិនលំអៀង ចំណេះដឹង និងការជួយសង្គម។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះដែលមានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដាក់កីឡាចំនួន៣៦ប្រភេទ និងកីឡាសម្តែង១ប្រភេទដែលមាន វិញ្ញាសាចំនួន៥៨១ (ស្មើមេដាយមាស៥៨១ មេដាយប្រាក់៥៨១ និងមេដាយសំរឹទ្ធ ៥៨១ ក្នុងនោះកីឡាខ្លះមានមេដាយសំរឹទ្ធស្ទួន)៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ