កីឡា
ទស្សនៈ! ក្រុមលេខ ១ Arsenal ប៉ះលេខ ២ Man City ក្របខណ្ឌ Premier League យប់នេះ
Pep Guardiola និយាយថា Manchester City នឹងជួបជាមួយក្រុម Arsenal ល្អបំផុតចាប់តាំងពីលោកបានមកលេង Premier League នៅកីឡដ្ឋាន Emirates ថ្ងៃពុធយប់នេះ។

ក្រុម Arsenal ដែលគ្រប់គ្រងដោយអតីតជំនួយការរបស់លោក Guardiola គឺលោក Mikel Arteta កំពុងស្វែងរកការឈ្នះពានរង្វាន់កំពូលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៤។ ប៉ុន្តែ City អាចនឹងឡើងឈរពីលើក្រុមកំពូលតារាង Arsenal បច្ចុប្បន្នប្រសិនបើទទួលបានជ័យជម្នះ។

នៅពេលសួរថា តើនេះជាក្រុមកាំភ្លើងធំល្អបំផុតដែលលោកបានជួប ឬអត់នោះ លោក Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា «ចាប់តាំងពីខ្ញុំនៅទីនេះ បាទ! ប្រាកដណាស់»។
លោក Guardiola មិនដែលចាញ់ក្រុម Arsenal ក្នុងការប្រកួត Premier League ដោយឈ្នះ ១១ លើក ក្នុងចំណោម ១២ ប្រកួត រួមទាំងការធ្វើដំណើរចុងក្រោយបំផុតចំនួន ៥ ដង ទៅកាន់កីឡដ្ឋាន Emirates។

ការប្រកួតថ្ងៃពុធគឺជាជំនួបលីគលើកដំបូងរវាងក្រុមទាំងពីរក្នុងរដូវកាលនេះ បើទោះបីជាពួកគេបានជួបគ្នាក្នុងពានរង្វាន់ FA Cup កាលពីខែមុនក៏ដោយ ដោយ Man City បានឈ្នះ ១-០ ដោយសារគ្រាប់បាល់នៅតង់ទី ២ ពីខ្សែការពារ Nathan Ake។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងលីគ Arsenal បានចាញ់តែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២១ ប្រកួតដំបូងរបស់ពួកគេរហូតមកដល់ពេលនេះ និងរកបាន ៥១ ពិន្ទុ។ វាបានធ្វើឲ្យ Man City ជួបបញ្ហាប្រឈមដ៏ធំមួយក្នុងការរក្សាមកុដរបស់ពួកគេ ប៉ុន្តែលោក Guardiola បានសន្យាថា ពួកគេនឹងមិនបោះបង់វាចោលដោយគ្មានការប្រកួតឡើយ។

លោកបានបន្ថែមទៀតថា «ការលើកទឹកចិត្តដ៏ធំបំផុតគឺខ្ញុំមិនចង់បោះបង់ Premier League ដោយសារតែយើងមិនមែនជាយើងនោះទេ។ ប្រសិនបើពួកគេ (Arsenal) ផ្ដួលពួកយើងដោយសារតែពួកគេប្រសើរជាងនោះនេះគឺជាកីឡា។ ខ្ញុំនឹងអបអរសាទរពួកគេមុនគេ ដូចដែលខ្ញុំតែងតែធ្វើ។ ប៉ុន្តែមិនមែនដោយសារតែយើងមិននៅទីនោះទេ។ អ្នកចង់បានវាទេ? OK ប្រឹងប្រែងប្រយុទ្ធ យកវាទៅ វាស្ថិតនៅក្នុងដៃរបស់យើង»។
«យើងនឹងការពារពាននេះរហូតដល់ថ្ងៃចុងក្រោយ នេះជាអ្វីដែលខ្ញុំចង់បាន។ ដើម្បីតស៊ូឲ្យដល់កម្រិតអតិបរមា ព្យាយាមរក្សាតំណែងជើងឯក។ បើយើងមិនព្រមទទួលយកវា ប៉ុន្តែយើងត្រូវផ្ដល់ឲ្យអស់ពីសមត្ថភាព។ កីឡាកររបស់ខ្ញុំត្រូវមានអារម្មណ៍បែបនេះជារៀងរាល់ថ្ងៃ”។
Man City បានឈ្នះពានរង្វាន់ Premier League ចំនួនពីរក្នុងរយៈពេល ៣ រដូវកាល នៅពេលដែល Arteta ជាជំនួយការរបស់លោក Guardiola នៅ Etihad ហើយអតីតដៃគូការងារបានសម្ដែងការកោតសរសើរចំពោះការងារដែលក្រុមការងារចាស់របស់លោកបានធ្វើចាប់តាំងពីត្រូវបានតែងតាំងដោយ Arsenal ក្នុងឆ្នាំ ២០១៩។
លោក Guardiola បាននិយាយថា «រហូតមកដល់ពេលនេះ ពួកគេគឺជាក្រុមល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ពួកគេបានលេងការប្រកួតជុំទី ១ ដែលមិនគួរឲ្យជឿ។ យើងមានអារម្មណ៍ថា ពេលយើងលេងពួកគេកាលពីប៉ុន្មានសប្ដាហ៍មុន តើពួកគេមានការតាំងចិត្ត និងមុតស្រួចប៉ុណ្ណា។ យើងត្រូវតែព្យាយាមស្វែងយល់ពីការប្រកួត ហើយវានឹងក្លាយជាសមរភូមិដ៏ធំមួយ។ នៅគ្រប់ផ្នែក អ្នកត្រូវតែត្រៀមខ្លួន”។
Man City បានកាត់បន្ថយការនាំមុខរបស់ក្រុមកាំភ្លើងធំ ដោយរកបាន ៣ ពិន្ទុ ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម Aston Villa កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីក្រុម Arsenal ត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅផ្ទះ ជាមួយ Brentford។ សម្រាប់ Man City វាតំណាងឲ្យការឆ្លើយតបដ៏រឹងមាំមួយក្នុងការចាញ់ក្រុម Tottenham កាលពីសប្ដាហ៍មុន ហើយឥឡូវនេះលោក Guardiola សង្ឃឹមថា នឹងបង្កើតសន្ទុះ។
លោកបាននិយាយថា «ខ្ញុំមិនជឿលើពាក្យទាំងនេះទេដែលថាមួយសប្ដាហ៍អ្នកអាចឈ្នះ ហើយអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះ ថ្ងៃស្អែកអ្នកអាចចាញ់ ហើយអ្វីគ្រប់យ៉ាងគឺមិនល្អ។ មានហ្គេមជាច្រើនដែលត្រូវលេង ពិន្ទុច្រើន។ ថ្ងៃស្អែកជាការប្រកួតមួយទៀត វាជារឿងសំខាន់ យើងដឹងវា គ្រប់គ្នាដឹងហើយ យើងត្រូវព្យាយាមធ្វើបានល្អ”។
លោក Guardiola បានផ្ដួល Arteta នៅក្នុងការប្រកួតចំនួន ៦ ដង ក្នុងចំណោម ៧ ដងរបស់ពួកគេ ក្នុងនាមជាអ្នកចាត់ការទូទៅ ជាមួយនឹងការឈ្នះតែមួយគត់របស់ Arsenal លើក្រុម Man City ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ឆ្នាំ ២០១៩-២០ ប៉ុន្តែគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំបានទទូចថា វាគឺមកពីកីឡាករជាជាងមោទកភាពផ្ទាល់ខ្លួនដែលកំពុងជាប់ពាក់ព័ន្ធ។
លោកបាននិយាយថា «សម្រាប់ខ្ញុំវាគឺជាក្រុម។ ក្រុម ក្លិប និងកន្លែងដែលយើងនៅ។ សម្រាប់ខ្ញុំការយកឈ្នះអ្នកចាត់ការម្នាក់ ឬអ្នកផ្សេងទៀត វាមិនមែនជារឿងដែលខ្ញុំគិតនោះទេ។ វានិយាយអំពីការផ្ដួលគូប្រកួតបន្ទាប់ ហើយក្នុងករណីនេះវាគឺជា Manchester City”។
Arsenal នៅសល់ការប្រកួត ១ ប្រកួតក្នុងដៃលើគូប្រជែងដណ្ដើមពានរបស់ពួកគេ ខណៈពួកគេបន្តស្វែងរកជើងឯកលីគដំបូងក្នុងរយៈពេល ១៩ ឆ្នាំ។
Arteta បានបន្ថែមថា «អ្វីដែលពួកគេបានធ្វើក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ ពួកគេពិតជាស័ក្តិសមនឹងវា។ របៀបដែលពួកគេលេង របៀបដែលពួកគេបានប្រកួត របៀបដែលពួកគេបានឆ្លងកាត់ការលំបាក។ សម្រាប់យើងការប្រជែងគឺដើម្បីឈានដល់កម្រិតនោះ»។
-ព័ត៌មានអំពីកីឡាកររបួស ៖
Arsenal នៅតែមិនមានអវត្តមានកីឡាករ Gabriel Jesus និង Mohamed Elneny ដែលសុទ្ធតែរបួសរយៈពេលវែង ខណៈ Reiss Nelson និង Emile Smith Rowe មិនទាន់រួចរាល់សម្រាប់ការប្រកួតដូចគ្នា។
អ្នកចាត់ការ Mikel Arteta អាចដាក់កីឡាករ ១១ នាក់ដំបូងដូចគ្នា ក្នុងការប្រកួតជាលីគទី ៧ ជាប់ៗគ្នា។
ដោយឡែកគ្រូបង្វឹក Pep Guardiola បាននិយាយថា Manchester City នឹងបន្តវាយតម្លៃការសង្ស័យរបួស Erling Haaland។ ខ្សែប្រយុទ្ធត្រូវបានដកចេញនៅតង់ទី ១ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីប៉ះទង្គិចជាមួយអ្នកចាំទី Emi Martinez របស់ Aston Villa។ ចំពោះខ្សែការពារ John Stones នៅតែមានបញ្ហាភ្លៅ។
-ប្រវត្តិជួបគ្នា ៖
Arsenal បានចាញ់ ១០ ប្រកួតជាប់គ្នាក្នុង Premier League ទល់នឹង Manchester City ដែលជាការចាញ់យូរបំផុតទល់នឹងគូប្រកួតមួយក្នុងប្រវត្តិសាស្ត្រលីគរបស់ពួកគេ។
Manchester City បានឈ្នះការប្រកួតក្រៅដីចំនួន ៦ លើកចុងក្រោយរបស់ពួកគេទល់នឹង Arsenal ក្នុងគ្រប់ការប្រកួតទាំងអស់។
យ៉ាងណាមិញ គ្មានក្រុមណា បានយកឈ្នះការប្រកួតក្រៅដី ៧ ដងជាប់ៗគ្នាទល់នឹងក្រុមកាំភ្លើងធំ Arsenal នោះទេ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?