Connect with us

កីឡា

លោក​គ្រូ Conor​ Nestor​ ​រៀប​​រាប់​​ពី​​ស្ថាន​ភាព​​មុន​ប៉ះ​​ភ្នំពេញ​​ក្រោន​​ថ្ងៃ​​សៅរ៍​​នេះ​

បានផុស

នៅ

ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​​ប្រកួត​ក្នុង​ពាន​រង្វាន់ Cambodian League Cup ជា​មួយ​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ភ្នំពេញ​ក្រោន វេលា​ម៉ោង​​៦:៣០​នាទី​ល្ងាច ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កុម្ភៈ​នេះ នៅ​ស្តាត​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​ការ​ប្រកួត​ទី​១​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ខណៈ​ភ្នំពេញ​ក្រោន​ជា​ការ​ប្រកួត​លើក​ទី​២ បន្ទាប់​ពី​​លើក​ទី​១​ទទួល​បាន​៣​ពិន្ទុ​ពេញ​ពី​ជ័យជម្នះ​លើ​ក្រុម​សូលទីឡូ​អង្គរ​ដោយ​លទ្ធផល ២-០។

សម្រាប់​ការ​ប្រកួត​ខេមបូឌាន​លីគ​ខាប់​នេះ លោក Conor Nestor គ្រូ​បង្គោល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​និយាយ​ថា ​ក្រុម​របស់​លោក​មិន​ទាន់​​ត្រៀម​ខ្លួន​រួច​រាល់​ទេ ដោយសារ​មាន​ការ​ផ្លាស់​ប្តូរ​សមាជិក​ច្រើន​ ហើយ​កីឡាករ​មួយ​ចំនួន​ក៏​ទើប​តែ​វិល​ត្រឡប់​ចូល​​ហ្វឹក​ហាត់​វិញ។ ដូច្នេះ​ការ​ប្រកួត​លីគ​ខាប់​នេះ​គឺ​ដើម្បី​ជួយ​កីឡាករ​ថ្មី​ៗ​​ឲ្យ​យល់​ចិត្ត​គ្នា​ជា​មួយ​កីឡាករ​ចាស់។

លោក​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​​ឃើញ​ថា យើង​ត្រូវ​ការពេល​វេលា​ច្រើន​ណាស់​​ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​គ្នា មុន​ពេល​យើង​អាច​បង្ហាញ​នូវ​អ្វី​ដែល​យើង​ចង់​ធ្វើ។ ធម្មតា​ទេ​នៅ​ពេល​ផ្លាស់​ប្តូរ​កីឡាករ​ច្រើន ត្រូវ​ការ​ពេល​វេលា​យូរ»។

មែន​ហើយ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​នាំ​ចូល​កីឡាករ​ថ្មី​រហូត​ដល់​៨​នាក់​ឯណោះ​សម្រាប់​ការ​ត្រៀម​ខ្លួន​រដូវ​កាល​ថ្មី​នេះ។ កីឡាករ សេត រ៉ូស៊ីប ជាខ្សែបម្រើការពារមកពីក្លឹបបឹងកេត។ គួច ដានី អាយុ៣២ឆ្នាំជាខ្សែបម្រើ​មកពីក្លឹបណាហ្គាវើលដ៍​។ ណារ៉ុង កក្កដា ខ្សែប្រយុទ្ធ​មកពីក្លឹបក្រសួងការពារជាតិ។ វីរៈ ដារ៉ា ជាអ្នកចាំទី​ខ្ចីជើងមកក្លឹបវិសាខា។ ខ្សែ​ការពារ ធារី ចន្ថាប៊ីន មក​ពី​វិសាខា។ Gabriel Silva Costa ប្រយុទ្ធប្រេស៊ីលមក​ពី​​អង្គរថាយហ្គឺរ។ Iago Fernandes ខ្សែ​បម្រើប្រយុទ្ធមក​ពី​អង្គរថាយហ្គឺរ និង​កីឡាករ Nick Taylor ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ពី​អាមេរិក។ យ៉ាង​ណា កីឡាករ​ខ្មែរ-អាមេរិក​ Taylor មិន​អាច​លេង​ក្នុង​លីគ​ខាប់​​បាន​ទេ ដោយសារ​ច្បាប់​ដោះ​ដូរ​កីឡាករ​នៅ​អាមេរិក​មិន​ទាន់​បើក។

ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ភ្នំពេញ​ក្រោន

និយាយ​ពី​​ការ​ជួប​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​សៅរ៍​នេះ លោក​គ្រូ​ Conor Nestor មិន​អាច​វាយ​តម្លៃ​យ៉ាង​ណា​នោះ​ទេ​ពី​ដៃ​គូ​ជើង​ឯក​ឆ្នាំ​ចាស់​មួយ​នេះ។ លោក​បាន​លើក​ឡើង​ថា ៖«យើងត្រូវ​រង់​ចាំ​មើល​ទៀត ពី​ព្រោះ​ភ្នំពេញ​ក្រោន​ទើប​លេង​បាន​១​ប្រកួត ហើយ​ក្រុម​យើង​មិន​ទាន់​បាន​លេង​ទេ។ យើង​ដឹង​ហើយ​ថា ភ្នំពេញ​ក្រោន​ភាគ​ច្រើន​រក្សា​ទុក​កីឡាករ​ចាស់​ដែល​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ជើង​ឯក​រដូវ​កាល​មុន ហើយក៏​ជឿ​ជាក់​​ថា ការ​ប្រកួត​នេះ​នឹង​លំបាក​សម្រាប់​ក្រុម​យើង»។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​ធ្វើ​នៅ​ស្តាត​ចាស់​ ដោយសារ​កីឡដ្ឋាន​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កំពុង​ជួសជុល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម