Connect with us

កីឡា

បាល់ទាត់កម្ពុជា នឹងទទួលបានប្រាក់ ៨ លានដុល្លារ ពី FIFA សម្រាប់គម្រោងអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុក

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ទទួល​បាន​ប្រាក់ ៨ លាន​ដុល្លារ ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក FIFA សម្រាប់​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​ក្នុង​ស្រុក អំឡុង​ឆ្នាំ ២០២៣-២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ អំពី​ការ​បង្កើន​ថវិកា​ជាង ២ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​អំឡុង​ឆ្នាំ ២០២៣-២០២៦ សម្រាប់​កម្មវិធី FIFA Forward របស់​ខ្លួន។

ស្ថាប័ន​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភពលោក បាន​ប្រកាស​ថា កម្មវិធី FIFA Forward 3.0 ដែល​រៀបចំ​ឡើង​ដោយ​ប្រធាន FIFA លោក Gianni Infantino ក្នុង​ខែ​មករា នឹង​ផ្តល់​ប្រាក់​ចំនួន ២.២៥ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​កីឡា​ទូទាំង​ពិភពលោក។

កម្មវិធី​នេះ​បាន​បង្កើន​ថវិកា​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ ចាប់​តាំងពី​វា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១១ ជាមួយ​នឹង ៣២៨ លាន នៅ​លើក​ទីមួយ​, ១,១៦១ លាន នៅ​លើក​ទី​ពីរ និង ១,៧៤៦ លាន នៅ​លើក​ទី ៣ ឆ្នាំ ២០១៩-២០២២ នេះ​បើ​យោង​តាម​ស្ថិតិ​របស់ FIFA។

នៅ​លើក​ចុង​ក្រោយ FIFA Forward បាន​ផ្ដល់​ឲ្យ​សមាគម​ដែល​ជា​សមាជិក​នីមួយៗ​នូវ​ទំហំ​ទឹក​ប្រាក់​ចំនួន ៦ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​តម្រូវការ​ប្រតិបត្តិការ និង​គម្រោង​អភិវឌ្ឍន៍ ហើយ​មូលនិធិ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ចំនួន ៨ លាន ក្នុង​រយៈពេល ៤ ឆ្នាំ ក្នុង​ឆ្នាំ ២០២៣-២០២៦។

FIFA Forward ជួយ​ជំរុញ​បាល់ទាត់​ក្នុង​ពិភពលោក​ជាមួយ​នឹង​ប្រាក់ចំណូល​ដែល​បង្កើត​ដោយ​ប្រភព​គ្រប់គ្រង​របស់​ស្ថាប័ន​បាល់ទាត់​ពិភពលោក​ដូចជា World Cup ជាដើម៕

ប្រភព ៖ Xinhua

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម