Connect with us

កីឡា

ផ្លូវការ! បាល់ទាត់បុរស ស៊ីហ្គេមនៅកម្ពុជា មិនអនុញ្ញាតឲ្យប្រើកីឡាករលើសអាយុឡើយ

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​ប្រកួត​បាល់ទាត់ វិញ្ញាសា​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា នឹង​កំណត់​កូតា​កីឡាករ​ស្ថិតនៅ​អាយុ​ក្រោម ២២ ឆ្នាំ និង​មិន​ឲ្យ​ប្រើ​កីឡាករ​លើស​អាយុ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ទាំងអស់​ត្រូវ​មាន​កីឡាករ​អាយុ​ត្រឹម ២២ ឆ្នាំ ឬ​ក្រោម ២២ ឆ្នាំ (​កើត​ចំ ឬ​ក្រោយ​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០០១) ទើប​អាច​មាន​សិទ្ធិ​ចូលរួម​ប្រកួត ជាមួយគ្នា​ផង​ដែរ នឹង​មិន​មាន​គោលការណ៍​អនុញ្ញាត​សម្រាប់​កីឡាករ​លើស​អាយុ ២២ ឆ្នាំ​ឡើយ។

ការ​អនុវត្ត​ដំបូង នៃ​អាយុ​ក្រោម ២៣ ឆ្នាំ សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ វិញ្ញាសា​បុរស នៅ​ស៊ី​ហ្គេម បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០០១។ យ៉ាងណាក៏ដោយ ក្នុង​ឆ្នាំ ២០១៧ ភាគី​ពាក់ព័ន្ធ​បាន​យល់ព្រម​លើ​ការ​សម្រេច​ចិត្ត​កែសម្រួល​មក​នៅ​អាយុ​ក្រោម ២២ ឆ្នាំ។

បាល់ទាត់​បុរស ក្នុង​ស៊ី​ហ្គេម លើក​ទី ៣២ នៅ​កម្ពុជា នឹង​ចាប់ផ្ដើម​មុន​ពិធី​បើក​ជា​ផ្លូវការ គឺ​គ្រោង​ប្រកួត​បើកឆាក​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០២៣៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៩ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម