កីឡា
កីឡាករបាល់ទាត់រុស្ស៊ី និងអ៊ុយក្រែន វាយតប់គ្នាផ្អើលសណ្ឋាគារ តួកគី បន្ទាប់ពីរញ្ជួយដី
កីឡាករបាល់ទាត់រុស្ស៊ី និងអ៊ុយក្រែន បានវាយតប់គ្នា បន្ទាប់ពីត្រូវគេបង្ខំឲ្យស្នក់នៅក្នុងសណ្ឋាគារតែមួយ នៅប្រទេសតួកគី។

កីឡាករមកពីក្លិប Shinnik Yaroslavl នៃក្របខ័ណ្ឌលំដាប់ទី២របស់រុស្ស៊ី Shinnik Yaroslavl និងកីឡាករក្លិប FC Minaj នៃក្របខ័ណ្ឌអ៊ុយក្រែន Premier League ត្រូវបានប្រាប់ឲ្យស្នាក់នៅសណ្ឋាគារជាមួយគ្នា ដោយសារតែការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីសប្តាហ៍មុន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន, បញ្ហាបានចាប់ផ្តើមនៅពេលកីឡាករក្លិប Minaj និយាយទៅកាន់កីឡាកររុស្ស៊ី បន្ទាប់ពីគាត់ប្រព្រឹត្តអំពើមិនសមរម្យចំពោះបុគ្គលិកសណ្ឋាគារ។

ដោយសារតែកីឡាកររុស្ស៊ីបដិសេធសុំទោស និងថែមទាំងបោះពាក្យសម្តីឈ្លើយទៀតនោះ ការវាយតប់គ្នាក៏បានកើតឡើងតែម្តង។
ក្រោយមកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា កីឡាករក្លិប Shinnik រហូតដល់ទៅ៤នាក់ បានរងរបួសបាក់ឆ្អឹង។ ប៉ុន្តែឆានែល Telegram ឈ្មោះ Baza នៅទីក្រុងមូស្គូ បានចោទប្រកាន់កីឡាករអ៊ុយក្រែនថាជាអ្នកញុះញង់មុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Metro

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ