កីឡា
សុខ ធី អត់ពេញចិត្តនឹងការវ៉ៃររបស់ខ្លួន ទោះឈ្នះថៃកាលពីថ្ងៃអាទិត្យ
កីឡាករប្រដាល់គុនខ្មែរ សុខ ធី បានទទួលជ័យជម្នះលើកីឡាករថៃ ផេតដាំ ដោយពិន្ទុ បន្ទាប់ពីខកខានឡើងសង្វៀនច្រើនខែ ដោយសារមានបញ្ហាជាមួយក្លឹបរបស់ខ្លួន ប៉ុន្តែរូបគេមិនសប្បាយចិត្តនឹងការប្រកួតរបស់ខ្លួនឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/sok-thy-1024x629.jpg)
សុខ ធី ត្រូវបានគេដឹងថា មានបញ្ហាខ្លះជាមួយក្លឹបហ្វឹកហាត់របស់ខ្លួន ដូច្នេះរូបគេអត់បានឡើងប្រកួតជាច្រើនខែ និងបានធ្វើឲ្យសាច់ឈាមឡើងទម្ងន់យ៉ាងខ្លាំង ហើយមើលទៅមុខឡើងមូល។ ទោះជាយ៉ាងណា ក្រោយពេលស្រុះស្រួលគ្នាជាមួយក្លឹប និងបានហ្វឹកហាត់សាជាថ្មីបានធ្វើឲ្យរាងកាយរបស់គេថយចុះទម្ងន់វិញ។
ការវិលត្រឡប់មកកាន់សង្វៀនសាជាថ្មី សុខ ធី ធ្វើបានល្អដោយទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករថៃ ផេតដាំ។ បើនិយាយពីការវ៉ៃលើសង្វៀនបង្ហាញឲ្យឃើញថា កីឡាករគុនខ្មែររូបនេះនៅរក្សាបច្ចេកទេសបានល្អដដែល ប៉ុន្តែការចេញអាវុធហាក់មិនបានច្រើនដូចមុនៗទេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/sok-thy.jpg1_.jpg)
ពាក់ព័ន្ធនឹងការប្រកួតនេះ សុខ ធី បានប្រាប់«កម្ពុជាថ្មី»ថា ខ្លួនមិនពេញចិត្តនឹងការវ៉ៃរបស់ខ្លួនចុងក្រោយនេះឡើយ ដោយសារចេញអាវុធមិនបានច្រើនដូចដែលរូបគេធ្លាប់វ៉ៃកន្លងមក។ រូបគេបាននិយាយថា ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានឈ្នះ តែអត់សូវពេញចិត្តបច្ចេកទេសវ៉ៃរបស់ខ្ញុំទេ ដោយសារខានវ៉ៃយូរ មកវ៉ៃវិញអីចឹង យើងអត់សូវល្អ។ ម្សិលមិញខ្ញុំដឹងខ្លួនឯងថា ខ្ញុំវ៉ៃអត់ល្អ»។
«ខ្ញុំគិតថា រាងកាយរបស់ខ្ញុំអត់ដូចដើម។ បើរាងកាយខ្ញុំលះៗដូចមុន ខ្ញុំគិតថា ដៃគូរបស់ខ្ញុំនឹងមិនឆ្លងផុតទឹកទី៥ទេ។ ម្សិលមិញនេះ រាងកាយខ្ញុំអត់ដូចមុន វ៉ៃចេញបានមួយៗ។ កាលពីមុន ខ្ញុំចេញអាវុធបានច្រើនគឺពីរបីរហូត»។ សុខ ធី បានបញ្ជាក់ពីមូលហេតុដែលមិនពេញចិត្តនឹងការវ៉ៃរបស់ខ្លួនចុងក្រោយ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/02/sok-thy.jpg2_-1024x793.jpg)
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច