Connect with us

កីឡា

អ្នក​​​គាំទ្រ​​​​បាល់​ទះ​​១​​​គូ​​​​ច្រើន​​​ជាង​​​​អ្នក​​​គាំទ្រ​​​​បាល់​ទាត់​​​៦​​​គូ​​​កាល​​​ពី​​ចុង​​សប្តាហ៍​​កន្លង​ទៅ​

បានផុស

នៅ

កាល​ពី​​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ការ​ប្រកួត​បាល់ទះ​មិត្តភាព​អន្តរជាតិ​រវាង​ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​បារាំង​អាយុ​ក្រោម​១៩​ឆ្នាំ (U19) ពេញ​សាល​នៃ​វិមាន​ពហុកីឡដ្ឋាន​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ប្រកាស​របស់​ពិធីករ​​នៅ​កន្លែង​ប្រកួត​ផ្ទាល់ អ្នក​​គាំទ្រ​​​ប្រមាណ​៤៥០០​នាក់​បាន​ចូល​ទស្សនា​បាល់ទះ​មិត្តភាព​អន្តរជាតិ​​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ថា ចំនួន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ប្រមាណ​៥០០០​នាក់។ ពួក​គាត់​បាន​ទិញ​សំបុត្រ​​ដែល​មាន​តម្លៃ៨០០០​រៀល និង​បាន​ចូល​ទស្សនា​ផ្ទាល់​តាំង​ពី​គូ​ទី១​រវាងក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង ក្រុម​រដ្ឋបាលរាជធានី​ភ្នំពេញ។

ចំនួន​ចូល​ទស្សនា​ផ្ទាល់​ការ​ប្រកួត​បាល់ទះ​ខាង​លើ​នេះ​មាន​ន័យ​ថា ច្រើន​ជាង​អ្នក​ទស្សនា​ផ្ទាល់​សរុប​នៃ​ការ​ប្រកួត​បាល់ទាត់​ខេមបូឌានលីគ​ខាប់​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ចំនួន​៦​គូ​ទៀត។ តាម​ការ​ឲ្យ​ដឹង​ពី Cambodian Premier League ថា អ្នក​ទស្សនា​​ផ្ទាល់​ទាំង​៦​គូ​សរុប​គឺ ៣៥៥៦​នាក់។

អ្នក​គាំទ្រ​តម្រង់​ជួរ​ចូល​ទស្សនា​បាល់ទះ

សម្រាប់​អ្នក​គាំទ្រ​ទាំង​៦​គូ​គឺ ការ​ប្រកួត​វាង ក្រុម​កោះ​កុង ជា​មួយ​ ក្រសួង​ការពារ​ជាតិ នៅ​កីឡដ្ឋាន​កោះ​កុង​ មាន​អ្នកគាំទ្រ​​ផ្ទាល់ ៧១៧​នាក់។ ការ​ប្រកួត​រវាង ព្រៃវែង ជា​មួយ គិរី​វង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋានព្រៃវែង មាន​អ្នក​គាំទ្រផ្ទាល់ ៦៧៩​នាក់។ ការ​ប្រកួត​រវាង បឹងកេត ជាមួយ​ វិសាខា នៅ​កីឡដ្ឋានខេមបូឌាអ៊ែរវេ មាន​អ្នកគាំទ្រ​​ផ្ទាល់ ១៩៣២​នាក់។

អ្នក​គាំទ្រ​បាល់ទះ

ការ​ប្រកួត​រវាង អាយ​អេសអាយ ដង្កោ​សែន​ជ័យ និង​ ណាហ្គាវើលដ៍  នៅ​កីឡដ្ឋាន​អេអាយអេ ខេអឹមអេចផាក មាន​អ្នក​គាំទ្រ​ផ្ទាល់ ៨១៩​នាក់។ ការ​ប្រកួត​រវាង សូលទីឡូ​អង្គរ និង​ អង្គរថាយហ្គឺរ នៅ​កីឡដ្ឋាន​ហនុមាន មាន​អ្នក​គាំទ្រ​ផ្ទាល់ ១១៣៥​នាក់ និង​ការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជស្វាយរៀង ជា​មួយ​​ ភ្នំពេញ​ក្រោន នៅ​ស្តាត​ចាស់​ មាន​អ្នក​គាំទ្រ​ផ្ទាល់ ១៦០២​នាក់។

អ្នក​គាំទ្រ​បាល់ទាត់នៅ​នៅ​កីឡដ្ឋាន​អេអាយអេ ខេអឹមអេចផាក

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​លើក​ទី​២​រវាង ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង U19 បារាំង នា​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ​ស្អែក​នេះ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ម្សិល​មិញ​គឺ លក់​សំបុត្រ​អស់​ចំនួន២៥០០​សន្លឹក​ហើយ ដូច្នេះ​អាច​នឹង​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ពេញ​សាល​នៃ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​ជាទៀត៕

អ្នក​គាំទ្រ​បាល់ទាត់នៅ​នៅ​កីឡដ្ឋាន​អេអាយអេ ខេអឹមអេចផាក

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម