Connect with us

កីឡា

លោក Conor ប្រាប់មូលហេតុពានរង្វាន់ League Cup ព្រះខ័នរាជស្វាយរៀង ប្រើកីឡាករក្មេងតិចតួចក្នុងក្រុម

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ចាញ់ ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ០-១ ក្នុងជំនួប​ដំបូង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ រដូវ​កាល ២០២៣ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​ដ៏​តានតឹង​នេះ ក្រុម​ទាំងពីរ​មាន​ឱកាស​ដូចគ្នា​ទៅវិញទៅមក ប៉ុន្តែ​នៅ​ទីបំផុត​គ្រាប់​បាល់​ក៏បាន​កើតឡើង​តាមរយៈ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ដោយ​ខ្លួនឯង​ដោយ​កីឡាករ សួន សុវណ្ណ នៅ​នាទី ៨៤ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ។ បែបនេះ​ក្ដី​លោក Conor Nestor ដែល​ជា​គ្រូ​បង្វឹក​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ហាក់​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ប្រកួត។

លោក Conor Nestor បាន​ប្រាប់ ‘​កម្ពុ​ជាថ្មី​’ ដូច្នេះ​ថា ៖ «​ខ្ញុំ​ខកចិត្ត​នឹង​លទ្ធផល​នេះ ប៉ុន្តែ​សប្បាយចិត្ត​ជាមួយ​នឹង​ការ​បង្ហាញ​ទម្រង់​លេង​របស់​កូន​ក្រុម ចាប់​តាំងពី​ពួក​យើង​បាន​បាត់បង់​កីឡាករ ៤ នាក់ ហើយ​នៅ​ឆ្ងាយ​ពី​ក្រុម ២ ទៅ ៣ សប្តាហ៍​»។

ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​កីឡាករ​វ័យក្មេង​ជាច្រើន​ពុំ​ត្រូវបាន​ដាក់ចូល​លេង​នោះទេ ខណៈ​លោក Conor ក៏​មាន​យោបល់​អំពី​រឿង​នេះ​ផង​ដែរ។

«​កីឡាករ​ដែល​លេង​ស៊ី​ហ្គេម​ទាំងអស់​នឹង​ចាកចេញ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ខាងមុខ ហើយ​អាច​ខកខាន​ការ​ប្រកួត​ដែល​នៅសល់។ យើង​បាន​ចាប់ផ្ដើម​ដា​រ៉ា ដោយសារតែ​គាត់​ជា​កីឡាករ​ថ្មី ហើយ​យើង​ចង់​សាកល្បង​គាត់ ក្នុង​ជម្រើស ១១ នាក់។ អ្នក​ផ្សេងទៀត​មិន​បាន​ចាប់ផ្ដើម​ទេ ដោយសារ​វា​ត្រូវ​បាន​សម្រេច​រួចហើយ​ដោយ​ក្រុមការងារ​គ្រូ​បង្វឹក​ជម្រើស​ជាតិ សម្រាប់​ត្រៀម​ស៊ី​ហ្គេម ការប្រកួត​នេះ​មិន​សំខាន់​សម្រាប់​កីឡាករ​វ័យក្មេង​នោះ​ទេ​»។ សម្ដី​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អៀរ​ឡង់​ខាងជើង​។

ជាមួយ​នឹង​បរាជ័យ​ប្រកួត​ដំបូង ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​នៅ​លេខ ៦ បណ្ដោះអាសន្ន ខណៈ​ប្រកួត​បន្ទាប់​នឹង​ត្រូវ​ជួប អង្គ​រថា​យ​ហ្គឺ​រ នៅ​ខេត្ត​សៀមរាប នា​សប្ដាហ៍​ក្រោយ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម