កីឡា
U22 វៀតណាម ទៅហាត់នៅកាតាត្រៀមការពារមេដាយមាសស៊ីហ្គេម នៅកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ (U22) គ្រោងនឹងទៅហ្វឹកហាត់នៅប្រទេសកាតារយៈពេលមួយខែដើម្បីការពារមេដាយមាសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមផែនការរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ខាងមុខនេះ លោក Philippe Troussier ជនជាតិបារាំងនឹងចុះកុងត្រាជាផ្លូវការដើម្បីក្លាយជាគ្រូបង្គោលជម្រើសជាតិវៀតណាមទាំងឈុតធំ និងយុវជនអាយុក្រោម២២ឆ្នាំ។

បន្ទាប់ពីចុះហត្ថលេខារួចរាល់ លោកគ្រូបង្វឹកសញ្ជាតិបារាំងដែលមានបទពិសោធជោកជាំរូបនេះនឹងកោះហៅជម្រើសជាតិទាំងពីរឈុតក្នុងពេលតែមួយក្នុងនោះឈុតធំមាន២៨នាក់ និង U22 មាន៣៥ នាក់។ តាមផែនការក្នុងខែមីនាដែលជាពេលវេលា FIFA Day ក្រុមវៀតណាមនឹងមិនមានការប្រកួតមិត្តភាពអន្តរជាតិទេ។
អ្វីដែលគ្រូបង្វឹកថ្មីរូបនេះត្រូវធ្វើនៅចំពោះមុខគឺការហ្វឹកហាត់ដើម្បីត្រៀមការពារតំណែងមេដាយមាសស៊ីហ្គេម។ តាមការគ្រោងទុក លោកនឹងដឹកនាំ U22 វៀតណាមចំនួន៣៥នាក់ និងអ្នកចាំទី៥នាក់ទៅបោះជំរំហ្វឹកហាត់នៅប្រទេសកាតាចាប់ពីថ្ងៃទី១ ដល់ទី២៩ ខែមីនា ខាងមុខ។ នៅទីនោះក៏នឹងមានការប្រកួតមិត្តភាពអន្តរជាតិផងដែរជាមួយក្រុមក្នុងស្រុករបស់កាតា។

សូមបញ្ជាក់ថា មុនឈានដល់ការដឹកនាំទាំងក្រុមធំ និង U22 វៀតណាម លោក Philippe Troussier ធ្លាប់ដឹកនាំ U19 វៀតណាមពីឆ្នាំ២០១៩-២០២១ និងបន្តដឹកនាំ U22/U23 និងឈុតធំ ចាប់ពីឆ្នាំ២០២៣នេះ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Park Hang-seo បានចាកចេញ។ សម្រាប់ការចូលខ្លួនមកដល់នាំរហូតដល់ឆ្នាំ២០២៦ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះទទួលបានប្រាក់ខែ៦ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ និងដាក់គោលដៅនាំយកជម្រើសជាតិវៀតណាមទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦។

ក្រុម U23 វៀតណាម បានឈ្នះមេដាយមាសស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ដូច្នេះពួកគេមានកាតព្វកិច្ចការពារតំណែងមេដាយមាសរបស់ខ្លួន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់