Connect with us

កីឡា

តោះ! មកស្គាល់សមាសភាព U-20 នារីកម្ពុជា ត្រៀមវគ្គជម្រុះជើងឯក U-20 នារីទ្វីបអាស៊ី ខែក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា អាយុ​ក្រោម ២០ ឆ្នាំ បច្ចុប្បន្ន​បាន​និង​កំពុង​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីប​អាស៊ី អាយុ​ក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) យ៉ាង​រលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នេះ​ដឹកនាំ​ដោយ លោក ប្រាក់ វុទ្ធី ដែល​ជា​គ្រូ​ជម្រើស​ជាតិ​នារី​កម្ពុជា​ឈុត​ធំ​ផង​ដែរ​នោះ អម​ដោយ​លោក ទុំ សារាយ ជា​គ្រូ​ជំនួយ ខណៈ​លោក​ក៏​ជា​អតីត​គ្រូ U-18 នារី​កម្ពុជា ផង​ដែរ។

ដោយឡែក​ទៅ​លើ​កីឡា​ការិនី U-20 កម្ពុជា​វិញ ដែល​ត្រូវ​បាន​កោះហៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ២៥ នាក់ គឺ​មាន​មកពី​ក្លិប​ចំនួន ៧ នៃ​លីគ​បាល់ទាត់​នារី​កម្ពុជា ក្នុង​នោះ​មកពី​ក្លិប​បាល់ទាត់​ខេត្ត​សៀមរាប ច្រើន​ជាង​គេ ពោល​គឺ​ដល់​ទៅ ១០ នាក់​, បន្ទាប់មក​ក្លិប​វិសាខា មាន ៤ នាក់​, ក្លិប​ណាហ្គា​វើ​លដ៍ មាន ៣ នាក់​, ក្លិប​បឹងកេត មាន ៣ នាក់​, ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ​ភ្នំពេញ​ក្រោ​ន មាន ២ នាក់​ដូចគ្នា និង​កីឡា​ការិនី​ម្នាក់​មកពី មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម។

បច្ចុប្បន្ន​កីឡា​ការិនី​ទាំង ២៥ នាក់ កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្ត​តាកែវ មុននឹង​ជម្រុះ​មក​នៅ​ត្រឹម​តែ ២៣ នាក់​ចុងក្រោយ​ប៉ុណ្ណោះ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់​ផ្ទះ​ពូល G ទទួល​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​ដដែល​ខាងលើ​នៅ​ខែក្រោយ។

កម្ពុជា នឹង​ធ្វើជា​ម្ចាស់​ទទួល​ក្រុម U-20 នារី​ម៉ាឡេស៊ី និង U-20 នារី​មី​យ៉ាន់​ម៉ា ខណៈ​ក្រុម U-20 នារី​ប៉ា​គី​ស្ថាន បាន​ដក​ខ្លួន​ចេញពី​ការ​ប្រកួត​កាលពី​ពេល​ថ្មីៗ​នេះ។

សម្រាប់​ការ​ប្រកួត​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី ០៨ ខែ​មិនា ចំ​ថ្ងៃបុណ្យ​សិទ្ធិ​នារី​អន្តរជាតិ រហូតដល់​ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០២៣ ដើម្បី​រក​ក្រុម​ឡើង​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ឆ្នាំ ២០២៤ នា​ប្រទេស​អ៊ូសបីគីស្ថាន៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៣៤ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៥៣ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

Sokha Hotels

ព័ត៌មានពេញនិយម