Connect with us

កីឡា

លោក Conor រីករាយពេលឮដំណឹង Nick Taylor អាចចូលប្រកួតក្នុងពានរង្វាន់លីគខាប់

បានផុស

នៅ

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក សមាជិក នៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង Nick Taylor ត្រូវ​បាន​ដឹង​ថា មាន​ឈ្មោះ​ចូល​ប្រកួត​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាន់ (Cambodian League Cup) រដូវ​កាល ២០២៣ វិញ​ហើយ បន្ទាប់​ខកខាន ២ សប្ដាហ៍​ដំបូង​ដោយ​បញ្ហា​លើ​ការ​ចុះ​បញ្ជី​កីឡាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nick Taylor ដែល​ផ្ទេរ​មកពី​ក្លិប នៃ​លីគ​បម្រុង​របស់​អាមេរិក Orlando City B ដើមឡើយ​មិន​មាន​ឈ្មោះ​ចូលរួម​ប្រកួត​តំណាង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើយ ដោយហេតុថា​ការ​ដោះដូរ​កីឡាករ​រវាង​កម្ពុជា និង​អន្តរជាតិ ពុំ​ទាន់​បើក​នៅឡើយ នាំ​ឲ្យ​ក្លិប​គឺ​ពុំ​អាច​ស្នើ​សុំ​វិញ្ញាបនបត្រ​ដោះដូរ​អន្តរជាតិ​ជាមួយ FIFA ពី​សហព័ន្ធ​បាល់ទាត់​អាមេរិក ផ្ទេរ​មក​កាន់​ក្លិប​ជា​ផ្លូវការ​នៅឡើយ។

យ៉ាងណាមិញ​ថ្មីៗ​នេះ ដោយសារតែ​ទទួល​បាន​ការ​សម្របសម្រួល​ពី​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ (CPL) ដែល​ជា​អ្នក​រៀបចំ​បាល់ទាត់​កម្ពុជា បន្ទាប់ពី​មើល​ឃើញ​ថា​ក្លិប​មួយ​ចំនួន​មាន​កង្វះខាត​កីឡាករ​ចេញទៅ​ចូលរួម​ជាមួយ ក្រុម U-22 កម្ពុជា ត្រៀម​ស៊ី​ហ្គេម ទើប CPL សម្រេច​ឲ្យ​អនុញ្ញាត​ចុះ​បញ្ជី​វិញ​បាន ដូច្នេះ Nick Taylor ក៏​នឹង​ត្រូវ​បាន​ការ​អនុញ្ញាត​ដូចគ្នា។

ជុំវិញ​ការ​ទទួល​បាន​កីឡាករ Nick Taylor មក​ចូលរួម​ប្រកួត​បែបនេះ​គឺជា​រឿង​ល្អ​សម្រាប់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​សូម្បីតែ​លោក Conor Nestor ដែល​ជា​គ្រូ​បង្វឹក​ក៏​យល់ឃើញ​ដូច្នេះ។

ប្រាប់​មក​កាន់ ‘​កម្ពុជា​ថ្មី​’ លោក Conor Nestor បាន​និយាយ​ដូច្នេះ​ថា «​មែនហើយ នោះ​ជា​ដំណឹង​ដ៏​អស្ចារ្យ។ យើង​កំពុង​ប្រើប្រាស់​ពានរង្វាន់​នេះ​ដើម្បី​សាកល្បង​កីឡាករ​ថ្មី​របស់​យើង ដូច្នេះ​ការ​មាន Nick ពិតជា​អនុញ្ញាត​ឲ្យ​ពួក​យើង​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​សម្រាប់​រដូវ​កាល​ថ្មី​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​»។

គួរ​រំលឹក​ថា ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាន់ (Cambodian League Cup) រដូវ​កាល ២០២៣ ប្រកួត​បាន ២ សប្ដាហ៍​រួច​មក​ហើយ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ទើបតែ​ប្រកួត​បាន​ម្ដង​ប៉ុណ្ណោះ ហើយ​ឈរ​នៅ​លេខ ៦ បណ្ដោះអាសន្ន ខណៈ​ប្រកួត​បន្ទាប់​នឹង​ត្រូវ​ជួប អង្គ​រថា​យ​ហ្គឺ​រ នៅ​ខេត្ត​សៀមរាប នា​សប្ដាហ៍​ក្រោយ វា​ក៏​ជា​ការ​ប្រកួត​ដែល​គេ​រំពឹង​ថា Nick Taylor បង្ហាញ​ខ្លួន​ក្នុង​បាល់ទាត់​អាជីព​កម្ពុជា លើក​ដំបូង​នៅ​លើ​ទឹកដី នៃ​ខេត្ត​សៀមរាប​ផង​ដែរ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម