កីឡា
កម្ពុជាមានមហិច្ឆតាបង្កើតសាលា«គុនខ្មែរ»កម្រិតអន្តរជាតិ
បន្ទាប់ពីចប់ភារកិច្ចក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ កម្ពុជាអាចនឹងបង្កើតសាលាក្បាច់គុនដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលថ្នាលគុនខ្មែរទ្រង់ទ្រាយធំលំដាប់ពិភពលោកនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងារក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានប្រសាសន៍ថា កម្ពុជាមានមហិច្ឆតាហែកមេឃដើម្បីអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិគឺ«គុនខ្មែរ»ទៅកាន់ឆាកអន្តរជាតិ។
«កាលពីមុន យើងមានប្រទេសជាសមាជិកជាង២០ប៉ុណ្ណោះ ប៉ុន្តែដល់ឃើញដាក់គុនខ្មែរចូលស៊ីហ្គេម ឥឡូវសមាជិកយើងបានកើនឡើងដល់ជាង៥០ប្រទេសដែលសុំចូលជាសមាជិក។ អីចឹងមានន័យថា យើងបោះជំហ៊ានទៅមុខហើយ។ យើងមិនចាំបាច់ផ្សព្វផ្សាយពីអត្តសញ្ញាណរបស់យើងទេ គេអាចស្រាវជ្រាវ គេដឹងហើយពីគុនខ្មែរមានប្រភពយ៉ាងណានោះ»។ លោក វ៉ាត់ ចំរើន បានលើកឡើង។
«យើងគ្រោងនឹងស្នើដល់រាជរដ្ឋាភិបាល និងប្រជាជនខ្មែរទាំងអស់ដើម្បីឲ្យរៀបចំបង្កើតថ្នាល Academy Kun Khmer ឲ្យក្លាយជាចក្រភពគុនខ្មែរមួយដ៏ធំ។ អីចឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិរៀបចំបណ្តុះបណ្តាលថ្នាលគុនខ្មែរមួយដែលមានកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ អាហារហូបចុក នៅទីកន្លែងមួយក៏បានក្នុងប្រទេសយើង។ យើងបើកចំហរឲ្យយុវជនទូទាំងប្រទេសចូលហ្វឹកហាត់គុនខ្មែរ។ យើងបើកចំហរឲ្យជនបរទេសចូលហ្វឹកហាត់។ យើងទទួលបានផលប្រយោជន៍ រឿងអីដែលយើងមិនត្រូវពង្រីកគុនខ្មែរឲ្យរីកចម្រើន និងល្បីល្បាញ។ បង្កើនសាលាគុនឲ្យធំ ឲ្យរឹងមាំ ឲ្យខ្លាំង និងអស្ចារ្យដើម្បីយើងរក្សាទុកមរតកគុនខ្មែរយើងរាប់ពាន់ឆ្នាំ ក៏ដូចជាឆ្លើយតបនឹងបុព្វបុរសរបស់យើងដែលបន្សល់ទុកមក»។
គំនិតនៃគម្រោងបង្កើតសាលាបណ្តុះបណ្តាលថ្នាលគុនខ្មែរនេះកើតមានឡើង បន្ទាប់ពីគុនខ្មែរត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គំនិតទាំងនេះគឺដើម្បីជំរុញ និងអភិវឌ្ឍប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិឲ្យរីកចម្រើន ល្បីសុះសាយ និងបោះជំហានឆ្ពោះទៅរកមានមុខក្នុងកីឡាអូឡាំពិកដែលទាមទារឲ្យមានសមាជិកជាង៧០ប្រទេសឡើងទើបអាចដាក់ចូលបាន៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?