កីឡា
កីឡាករ Newcastle នឹងទទួលរង្វាន់លើកទឹកចិត្តជាង ១ លានដុល្លារ ប្រសិនឈ្នះ Man Utd វគ្គផ្ដាច់ព្រ័ត្រ Carabao Cup អាទិត្យនេះ
កីឡាកររបស់ Newcastle United នឹងចែករំលែកប្រាក់រង្វាន់ចំនួន ១ លានផោន (ប្រហែល ១ លាន ២ សែនដុល្លារ) ប្រសិនបើពួកគេឈ្នះពានរង្វាន់ដំបូងសម្រាប់ក្លិបក្នុងរយៈពេល ៤៨ ឆ្នាំ នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ជាមួយ Manchester United នៅថ្ងៃអាទិត្យនេះ។

ប្រាក់រង្វាន់នេះ គឺលើសដល់ទៅ ១០ ដង នៃចំនួនទឹកប្រាក់ដែល Newcastle United នឹងទទួលបានពីការឈ្នះពាន EFL ឬ Carabao Cup នេះ ប៉ុន្តែម្ចាស់ក្លិបរីករាយក្នុងការផ្ដល់រង្វាន់ដល់កីឡាករសម្រាប់អ្វីដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រ។
ប្រាក់រង្វាន់ នឹងត្រូវបានបែងចែកក្នុងចំណោមកីឡាកររបស់ លោក Eddie Howe (គ្រូបង្វឹក) ដោយប្រើរូបមន្តស្មុគស្មាញដែលពាក់ព័ន្ធនឹងការប្រកួត និងនាទីដែលបានលេងនៅក្នុងការប្រកួតរដូវកាលនេះ។
គ្រូបង្វឹកក៏នឹងទទួលបានប្រាក់រង្វាន់ដែលមានចែងក្នុងកិច្ចសន្យាផងដែរ ប្រសិនបើជោគជ័យក្នុងការដឹកនាំ Newcastle ឲ្យឈ្នះពានរង្វាន់ក្នុងស្រុកជាលើកដំបូងចាប់តាំងពីឈ្នះ FA Cup ក្នុងឆ្នាំ ១៩៥៥។

ប្រាក់រង្វាន់ EFL ឬ Carabao Cup ដែលត្រូវបានផ្ដល់ជូននៅចុងសប្ដាហ៍នេះគឺមានចំនួនតិចតួច ដោយអ្នកឈ្នះទទួលបាន ១០ ម៉ឺនផោន និងជើងឯករង ទទួលបាន ៥ ម៉ឺនផោនប៉ុណ្ណោះ។ ផ្ទុយទៅវិញអ្នកឈ្នះពាន FA Cup ទទួលបានប្រាក់រង្វាន់ដល់ទៅ ២ លានផោន។
ការប្រកួតរវាង Newcastle United ជាមួយ Manchester United ក្នុងពានកម្រិតទី ៣ ប្រចាំប្រទេសអង់គ្លេស Carabao Cup វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៦ វេលាម៉ោង ១១ និង ៣០ នាទីយប់ ម៉ោងនៅកម្ពុជា៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?