កីឡា
ជម្រើសជាតិកង់កម្ពុជា ចេញទៅប្រកួតនៅថៃ ដើម្បីបង្កើនសិទ្ធផលមុនស៊ីហ្គេម ២០២៣ ចូលមកដល់
ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទោចក្រយាន ទាំងប្រភេទកង់ភ្នំ និងកង់គួកកម្ពុជា នឹងត្រូវចេញទៅចូលរួមប្រកួតប្រជែងបង្កើនសិទ្ធផលឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត មុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាខែឧសភា ឆ្នាំ ២០២៣ ជាប្រវត្តិដំបូងរបស់កម្ពុជា ចូលមកដល់។

ក្រុមកីឡាករ កីឡាការិនីកង់កម្ពុជា នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ចំនួន ២ គឺការប្រកួត UCI សម្រាប់កម្រិត C1 នៅថ្ងៃទី ០១ ដល់ទី ០២ ខែមីនា ឆ្នាំ ២០២៣ និងការប្រកួត MTB Thailand National championship ពីថ្ងៃទី ០៤ ដល់ទី ០៥ ខែមីនា ឆ្នាំ ២០២៣ នៅខេត្ត Phichit ប្រទេសថៃ ដែលគ្រោងនឹងចេញដំណើរ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ដោយ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន។

«ការចូលរួមប្រកួតនេះ គឺដើម្បីសន្សំពិន្ទុត្រៀមឆ្ពោះទៅចូលរួមក្នុងការប្រកួតកីឡាអាស៊ី និងអូឡាំពិកហ្គេម នាពេលខាងមុខ។ ដូច្នេះ ការចូលរួមប្រកួតរបស់ក្រុមកង់កម្ពុជា មានផលប្រយោជន៍ ២ គឺទី១- ដើម្បីសន្សំពិន្ទុ ក្នុងការប្រកួតអន្តរជាតិផង និងទី២-គឺដើម្បីបានប្រកួតដកស្រង់យកបទពិសោធន៍ បង្កើនគុណភាពបច្ចេកទេស ត្រៀមឆ្ពោះមកចូលរួមការប្រកួតកីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី ៣២ នាខែឧសភា ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។ ការចេញទៅបំពេញបេសកកម្មរបស់ប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងឧបត្ថម្ភគាំទ្រពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន»។ លោក នូ ចំរើន បានបញ្ជាក់បន្ថែម។
ប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិទោចក្រយានកម្ពុជា ដែលត្រៀមចេញដំណើរនេះ មានចំនួន ១១ នាក់ ដែលដឹកនាំដោយលោក ផេង ប៉ូលីន ប្រតិភូដឹកនាំ លោក អ៊ុច សុខវិបុល កីឡាករ ៥ នាក់ រួមមាន ឃឹម ម៉េងឡុង, ឆាន ឆៃហ្វុង, ក្រួច វ៉ា, ម៉ៅ សុពិសិដ្ឋ, មុត ប្រុសសុភ័ក្ត្រា និងកីឡាការិនី ខេន ម៉ាឡៃ, យត់ កន្និកា, វ៉ុន ស្រីនីត និងកីឡាការិនី អេង សុជាតា ជាប្រធានក្រុមនារី៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា