Connect with us

កីឡា

កីឡាការិនីបារាំង ៣ នាក់ បដិសេធមិនចូលក្រុមជម្រើសជាតិប្រកួត World Cup ដោយសារគ្រូបង្វឹក

បានផុស

នៅ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង Wendie Renard បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា នាង​នឹង​មិន​ចូលរួម​ប្រកួត​បាល់ទាត់​នារី​ពិភពលោក (FIFA Women’s World Cup) ឆ្នាំនេះ​នោះ​ទេ ដើម្បី​រក្សា​សុខភាព​ផ្លូវ​ចិត្ត​របស់​នាង ដោយ​បន្ថែម​ថា នាង “​មិន​អាច​គាំទ្រ​ប្រព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន​បាន​ទៀត​ទេ​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ការិនី ២ រូប​ទៀត គឺ Marie-Antoinette Katoto និង Kadidiatou Diani ក៏បាន​ប្រកាស​ធ្វើតាម​ប្រធាន​ក្រុម​ខាងលើ​ផង​ដែរ។

Renard ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ខ្សែ​ការពារ​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​នារី បាន​លេង​ឲ្យ​ប្រទេស​បារាំង​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ជាមួយ​ន័​រវេ​ស ដា​ណឺ​ម៉ាក និង​អ៊ុយ​រូ​ហ្គា​យ កាលពី​ដើមខែ​នេះ។ កីឡា​ការិនី​វ័យ ៣២ ឆ្នាំ​រូប​នេះ លេង​ឲ្យ​ក្រុម​បារាំង ១៤២ ប្រកួត និង​លេង​ឲ្យ​ក្លិប​បារាំង Lyon។

យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន RMC Sport របស់​បារាំង Renard នឹង​មិន​លេង​ឲ្យ​ជម្រើស​ជាតិ​ទេ ដរាបណា​គ្រូ​បង្វឹក លោកស្រី Corinne Diacre នៅតែ​បន្ត​ដឹកនាំ។

Renard ត្រូវ​បាន​ដកចេញ​ពី​តំណែង​ប្រធាន​ក្រុម​បារាំង​ដោយ Diacre បន្ទាប់ពី​ការ​ជ្រុះ​ចេញ​របស់​ពួកគេ​ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ នៅ Euro 2017 មុន​ពេល​ទទួល​បាន​តំណែង​នេះ​ឡើងវិញ​នៅ​ឆ្នាំ ២០២១។

Renard បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា “​ខ្ញុំ​ស្រឡាញ់​ប្រទេស​បារាំង​ជាង​អ្វីៗ​ទាំងអស់ ខ្ញុំ​មិនល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​អាច​គាំទ្រ​ប្រព័ន្ធ​បច្ចុប្បន្ន​បាន​ទៀត​ទេ ដែល​នៅ​ឆ្ងាយ​ពី​តម្រូវការ​កម្រិត​ខ្ពស់បំផុត​។ វា​ជា​ថ្ងៃ​ដ៏​សោកសៅ​មួយ ប៉ុន្តែ​ចាំបាច់​ដើម្បី​ការពារ​សុខភាព​ផ្លូវចិត្ត​របស់ខ្ញុំ​។ វា​គឺ​ជាមួយ​នឹង​បេះដូង​ដ៏​ធ្ងន់​ដែល​ខ្ញុំ​មក​ប្រាប់​អ្នក​អំពី​ការសម្រេចចិត្ត​របស់ខ្ញុំ​ក្នុងការ​ចាក​ចេញពី​ក្រុម​បារាំង​។ ជា​អកុសល ខ្ញុំ​នឹង​មិន​លេង​ក្នុង World Cup ក្រោម​លក្ខខណ្ឌ​បែប​នេះ​ទេ​។ មុខមាត់​របស់ខ្ញុំ​ប្រហែលជា​អាច​លាក់​ការឈឺចាប់ ប៉ុន្តែ​បេះដូង​របស់ខ្ញុំ​កំពុង​រង​ទុក្ខ​… ហើយ​ខ្ញុំ​មិន​ចង់​រង​ទុក្ខ​ទៀត​ទេ​”។

ភ្លាមៗ​បន្ទាប់ពី​ការ​ថ្លែង​របស់ Renard កីឡា​ការិនី Katoto និង Diani ដែល​បាន​បង្ហាញ​ខ្លួន​សរុប ១១៤ ប្រកួត សម្រាប់​បារាំង និង​ទាំងពីរ​លេង​ឲ្យ ក្លិប Paris Saint-Germain បាន​សម្ដែង​ការ​គាំទ្រ​ដល់​កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ ហើយ​បានប្រកាស​ថា ពួកគេ​នឹង​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​រហូតដល់ ការ​ផ្លាស់ប្ដូរ​ត្រូវ​បាន​ធ្វើឡើង​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​ការ​ដក​កីឡា​ការិនី​ទាំង ៣ រូប​នោះ សហព័ន្ធ​បាល់ទាត់​បារាំង (FFF) បាន​និយាយ​ថា ខ្លួន​នឹង​លើក​យក​បញ្ហា​នៅ​ពេល​ដែល​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​ខ្លួន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ដោយ​បន្ថែម​ថា “FFF សូម​បញ្ជាក់​ម្ដង​ទៀត​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ស្ថិត​នៅ​លើ​ស្ថាប័ន​ឡើយ នោះ​គឺជា​ក្រុម​ជម្រើស​ជាតិ​បារាំង​”។

ការ​ប្រកួត​បាល់ទាត់​នារី​ពិភពលោក ឆ្នាំនេះ ដែល​សហ​ម្ចាស់ផ្ទះ​ដោយ​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា ដល់​ថ្ងៃ​ទី ២០ ខែ​សីហា។

បារាំង ស្ថិត​នៅ​ក្នុង​ពូល F រួម​ជាមួយ​ចា​ម៉ៃ​កា ប្រេ​ស៊ី​ល និង​ប៉ា​ណា​ម៉ា​។ ពួកគេ​ចាប់ផ្ដើម​យុទ្ធនាការ​ក្នុង​ពូល​របស់​ពួកគេ​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ទល់នឹង​ចា​ម៉ៃ​កា៕

ប្រភព ៖ espn.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម