Connect with us

កីឡា

សែន រ៉ាឌី សរសើរ ឆ្លាម ស ខាន​​​វ៉ៃ​ជិត​​​​២០​ឆ្នាំ តែ​អាចទប់​នឹង​ជើង​ខ្លាំង​ថៃ​បាន​យប់​មិញ

បានផុស

នៅ

កីឡាករ​ចាស់​វស្សា និង​ជា​គ្រូ​បង្វឹក ឆ្លាម ស បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ ឃិវបា ស. ត្រាគូនផេត ដោយ​ពិន្ទុ បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​មិត្តភាព​អន្តរជាតិ Kun Khmer All Star យប់​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ស្តាត​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​សាច់​ស​ល្អ​កែង សែន រ៉ាឌី បាន​សរសើរ ឆ្លាម ស ដែល​អាច​ទប់​​ទល់​នឹង​ជើង​ខ្លាំង​ថៃ​បាន​ដោយ​ចាញ់​ត្រឹម​តែ​ពិន្ទុ។ អតីត​ជើង​ខ្លាំង​រូប​នេះ​​បាន​និយាយ​ថា ៖«​​គ្នា​ឈប់​ជិត​ ​២០​ឆ្នាំ មក​វ៉ៃ​វិញ គេ​ឯង​គ្រាន់​តែ​ចង់​ឃើញ​គាត់​បញ្ចេញ​បច្ចេកទេស​បាន​ខ្លះ​ៗ​…តែ​នេះ​ចាប់​គូ​មក​ ចាប់​ឲ្យ​គ្នា​គេច​តែ​ពី​ងាប់​ម៉ង។ ដាក់​អា​អ្នក​ដើរ​វ៉ៃ​អត់​ឈប់​មក​ប៉ះ​គ្នា​។ គ្នា​​គ្មាន​បាន​បញ្ចេញ​ស្អី​ទេ​ រវល់​គេច​ពី​ការ​ដាច់​ខ្យល់»។

ឆ្លាម ស (ស្តាំ)

សែន រ៉ាឌី បន្ត​ថា ៖«សូម​សរសើរ​កីឡាករ​ ឆ្លាម​ ស​ ឈប់​ប្រកួត​ជិត​ ២០​ឆ្នាំ​ហើយ​ តែ​មក​ប្រកួត​វិញ​ប៉ះ​គូ​ប្រកួត​ដើរ​វ៉ៃ​មិន​ថយ​បែប​នេះ គាត់​នៅ​ឈរ​បាន​៣​ទឹក ចាត់​ទុក​ថា​ ពូកែ​ហើយ​ បើ​មិន​ឆ្លាត​ទេ​ ដេក​បាត់​ហើយ»។

ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​ថា ឆ្លាម ស ដែល​ជា​គ្រូ​បង្វឹក​ម្នាក់នៅ​តែ​មាន​បច្ចេកទេស​ល្អ​ក្នុង​ការ​ប្រកួត បើ​ទោះ​ជា​ប៉ះ​ដៃ​គូ​វ័យ​ក្មេង និង​ខ្លាំង​ម្នាក់​មក​ពី​ប្រទេស​ថៃ។ លោក​អាច​តទល់ និង​ការពារ​តាម​បច្ចេកទេស​ប្រកួត​ដោយ​ចាញ់​ត្រឹម​តែ​ពិន្ទុ​ប៉ុណ្ណោះ បើ​ទោះ​ជា​លោក​​មាន​កម្លាំង​ស៊ុហ្វ​ខ្សោយ​​ក៏​ដោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម