កីឡា
លោក Conor សរសើរ Nick Taylor រកទីតាំងល្អឥឡូវ តែត្រូវការពេលបន្ថែម
កីឡាករបាល់ទាត់ខ្មែរ-អាមេរិក Nick Taylor រកបានគ្រាប់បាល់នៅពេលរូបគេបានបង្ហាញខ្លួនជាផ្លូវការលើកដំបូងឲ្យក្លឹបព្រះខ័នរាជស្វាយរៀង និងក្របខណ្ឌពានរង្វាន់ខេមបូឌានលីគខាប់២០២៣ ក្នុងសប្តាហ៍ទី៣ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈកន្លងទៅនេះ។
ព្រះខ័នរាជស្វាយរៀងរកបាន៣ពិន្ទុជាលើកដំបូងក្នុងការប្រកួតខេមបូឌានលីគខាប់ នៅពេលពួកគេបានយកឈ្នះលើក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ០-៥ នៅទឹកដីខេត្តសៀមរាប់។

៥គ្រាប់របស់ព្រះខ័នរាជស្វាយរៀងកើតមាននៅវគ្គទី២ បន្ទាប់ពីគ្មានគ្រាប់បាល់នៅវគ្គទី១។ ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Marcus Haber រកបាន៣គ្រាប់ម្នាក់ឯងនៅនាទី ៥២, ៦២, និង ៧២ ហើយ ប្រាក់ មុន្នីឧត្តម ទាត់បាល់ហ្វ្រីកឃីត ចូលនាទីទី៥៦ និង Nick Taylor រកបាន១គ្រាប់។
កីឡាករខ្មែរ-អាមេរិកជម្រើសជាតិកម្ពុជា Nick Taylor ត្រូវបានប្តូរចូលជំនួស ប្រាក់ មុន្នីឧត្តម ហើយចំណាយពេលត្រឹមតែ៦នាទីនៅលើទីលានក៏ស៊ុតចូលបាន១គ្រាប់នៅនាទី៦៩។ នេះជាការបង្ហាញខ្លួនលើកដំបូងឲ្យព្រះខ័នរាជស្វាយរៀង និងខេមបូឌានលីគខាប់ ហើយរកបានគ្រាប់បាល់តែម្តង។

ពាក់ព័ន្ធនឹងការបង្ហាញខ្លួនលើកដំបូង ហើយរកបានគ្រាប់បាល់នេះ លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានប្រាប់«កម្ពុជាថ្មី»ថា ៖«នេះជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ Nick Taylor។ គាត់ចេះបំលាស់ទីដើម្បីស្វែងរកចន្លោះ ឬឱកាសបានល្អហើយឥឡូវនេះ ប៉ុន្តែគាត់ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបង្កើនឲ្យកម្រិតកាយសម្បទារបស់គាត់ពេញលេញ»។
សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនេះ Nick Taylor ត្រូវបានអ្នកគាំទ្រកោតសរសើរពីបច្ចេកទេសលេងដ៏គួរឲ្យចាប់អារម្មណ៍តាមចង្វាក់មួយប៉ះ និងបញ្ជូនបាល់ល្បឿនៗឲ្យមិត្តរួមក្រុម។ រូបគេអាចនឹងកាន់តែធ្វើបានល្អសម្រាប់ការប្រកួតបន្ទាប់៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច