កីឡា
សឿយ វិសាល និង លោក Ryu Hirose បោះឆ្នោតឱ្យ Messi ឬអត់យប់មិញ?
ខ្សែប្រយុទ្ធអាហ្សង់ទីន និង Paris St-Germain កីឡាករ Lionel Messi បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំក្នុងកម្មវិធី Best Fifa Awards ឆ្នាំ២០២២ កាលពីយប់មិញ។
កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានផ្តួលខ្សែប្រយុទ្ធបារាំង Kylian Mbappe និង Karim Benzema។ វាជាសមិទ្ធផលក្រោយជួយឱ្យអាហ្សង់ទីនលើកពាន World Cup នៅប្រទេសកាតា ហើយស៊ុតបាន ២៧ គ្រាប់ក្នុង ៤៩ ប្រកួតសម្រាប់ក្លិបនិងប្រទេស ក្នុងឆ្នាំ២០២១-២២។

ទាំងអស់នេះកើតចេញមកពីការបោះឆ្នោតជុំវិញពិភពលោក ក្នុងនោះអ្នកដែលមានសិទ្ធិគឺជាគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មានតំណាងម្នាក់។ កម្ពុជាដែលជាសមាជិកបាល់ទាត់ពិភពលោក FIFA ក៏បានចូលរួមការបោះឆ្នោតនេះផងដែរ ដោយមាន លោក Ryu Hirose ជាគ្រូបង្វឹក, កីឡាករ សឿយ វិសាល ប្រធានក្រុម និងលោក អ៊ឹង ចំរើន អ្នកសារព័ត៌មានកីឡាតំណាងកម្ពុជា។
ក្នុងនីតិវិធីអ្នកតំណាងទាំង ៣ មានសិទ្ធិជ្រើសរើសកីឡាករ ៣នាក់ តាមលេខរៀង១ ដល់ ៣ ដោយលេខ១ ត្រូវបានផ្ដល់ជូន ៥ ពិន្ទុ, លេខ ២ ផ្ដល់ជូន ៣ ពិន្ទុ និងលេ៣ ផ្ដល់ជូនតែ ១ពិន្ទុប៉ុណ្ណោះ។
សម្រាប់កម្ពុជា លោក Ryu Hirose ជាគ្រូបង្វឹក, កីឡាករ សឿយ វិសាល ប្រធានក្រុម និងលោក អ៊ឹង ចំរើន អ្នកសារព័ត៌មានកីឡាតំណាង បានសម្រេសបោះឆ្នតដូចខាងក្រោម៖
-លោក Ryu Hirose បោះឱ្យ Kylian Mbappe, Lionel Messi និង Luka Mudric
-ប្រធានក្រុម សឿយ វិសាល បោះឱ្យ Kylian Mbappe, Karim Benzema និង Kevin De Bruyne
-លោក អ៊ឹង ចំរើន បោះឱ្យ Kylian Mbappe, Lionel Messi និង Erling Haaland
នេះជាលើកទី២ហើយដែល Messi បានឈ្នះពានរង្វាន់កិត្តិយសដែលសម្ពោធដោយ FIFA ក្នុងឆ្នាំ២០១៦ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានបំបែកចេញពីអ្នករៀបចំ Ballon d’Or របស់ France Football៕
link ចូលមើលបញ្ជីគ្រូបង្វឹក ប្រធានក្រុម ដែលបោះឆ្នោតក្នុងកម្មវិធី Best Fifa Awards ឆ្នាំ២០២២ https://digitalhub.fifa.com/m/3139b187875692aa/original/2022-Men-s-Player-Breakdown.pdf
ប្រភព៖ FIFA
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច