កីឡា
លោក Conor Nester សរសើរខ្សែបម្រើ Gabriel ពិតជាអស្ចារ្យ
ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Silva Costa បានរួមចំណែកដ៏សំខាន់ក្នុងការជួយឲ្យព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះលើម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ០-៥ សម្រាប់ការប្រកួតសប្តាហ៍ទី៣នៃខេមបូឌានលីគខាប់កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ កន្លងទៅ។

គ្រាប់បាល់ទាំង៥បានកើតមាននៅវគ្គទី២ បន្ទាប់ពីវគ្គទី១គ្មានគ្រាប់បាល់កើតឡើងសោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Silva Costa បានបញ្ជូនបាល់ (Assist) ឲ្យមិត្តរួមក្រុមស៊ុតបាន៣គ្រាប់ក្នុងជ័យជម្នះដ៏សំខាន់នោះ។
កីឡាករប្រេស៊ីលដែលទើបផ្លាស់ពីអង្គរថាយហ្គឺរចូលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាល២០២៣នេះបានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Marcus Haber ស៊ុតគ្រាប់ទី១ នៅនាទី៥២ដែលជាគ្រាប់បាល់បើកការនាំមុខ ០-១។ បន្ទាប់មក រូបគេបានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធដដែលស៊ុតបាន២គ្រាប់ទៀតគឺនាទី៦២ និង៧២។

ពាក់ព័ន្ធនឹងការលេងស្លាបប្រយុទ្ធដ៏រស់រវើកនេះ លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានប្រាប់«កម្ពុជាថ្មី»ថា ៖«សម្រាប់ Gabriel ខ្ញុំគិតថា គាត់ជាកីឡាករល្អប្រចាំការប្រកួតនោះ។ គាត់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យគួរឲ្យចាប់អារម្មណ៍»។
ការពិតបង្ហាញឲ្យឃើញច្បាស់នៅលើវាលស្មៅថា Gabriel Silva Costa មានល្បឿនលឿន បូករួមនឹងបច្ចេកទេសញាក់បាល់ផងបានអូសដាច់ខ្សែការពាររបស់អង្គរថាយហ្គឺរ ហើយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីដោយងាយស្រួល។ ល្បឿន និងបច្ចេកទេសញាក់បាល់នេះហើយជាចំណុចគួរឲ្យចាប់អារម្មណ៍របស់គេ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា