កីឡា
កម្ពុជានឹងអញ្ជើញអ្នកកាសែតអន្តរជាតិធ្វើទស្សនកិច្ចស្តីពីការត្រៀមធ្វើស៊ីហ្គេម
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងអញ្ជើញអ្នកសារព័ត៌មានពីប្រទេសក្នុងតំបន់អាស៊ាន និងសារព័ត៌មានអន្តរជាតិធំៗដើម្បីធ្វើទស្សនកិច្ចផ្សព្វផ្សាយស្តីពីការរៀបចំ និងត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានលើកឡើងថា ៖«រៀងរាល់មុនស៊ីហ្គេម គេមានការហៅអ្នកសារព័ត៌មានក្នុងប្រទេសជាសមាជិក និងអ្នកកាសែតពីស្ថាប័នសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោកដើម្បីជួបជុំគ្នា ឬហៅថា ធ្វើទស្សនកិច្ចសិក្សានៅប្រទេសដែលជាម្ចាស់ផ្ទះ»។
«ការមកទស្សនកិច្ចសិក្សានេះគឺយើងជាម្ចាស់ផ្ទះបង្ហាញគេឲ្យដឹង ឲ្យឃើញពីសមិទ្ធផល និងការត្រៀមខ្លួនរបស់យើង។ ការងារនេះយើងត្រៀមហើយ។ មែនទែនទៅ សារព័ត៌មាននៅតំបន់អាស៊ានដែលជាប្រទេសសមាជិកបានផ្សព្វផ្សាយពីស៊ីហ្គេមបានច្រើន ហើយសារព័ត៌មានធំៗនៅលើពិភពលោកក៏បានផ្សាយច្រើនដែរ។ ជាពិសេសគេផ្សាយពីពហុកីឡដ្ឋានជាតិមរតកតេជោដែលបញ្ជាក់ពីការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។

តាមការគ្រោងទុក អ្នកសារព័ត៌មានក្នុងតំបន់អាស៊ាន និងអន្តរជាតិធំៗនឹងធ្វើដំណើរទស្សនកិច្ចសិក្សាស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងខែមីនា ឆ្នាំ២០២៣នេះពោលគឺមុនពេលដំណើរការប្រកួតចាប់ផ្តើមពីចុងខែមេសាទៅ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?