កីឡា
យល់ស្របទេ ឥឡូវនេះ ប្រដាល់កំពុងទទួលបានការគាំទ្រជាងបាល់ទាត់?
ចូលឆ្នាំថ្មី២០២៣នេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ហើយនឹងកំពុងមានប្រជាប្រិយភាពជាងកីឡាបាល់ទាត់ថែមទៀត។
នៅកម្ពុជា បាល់ទាត់ត្រូវបានចាត់ទុកជាកីឡាមានប្រជាប្រិយភាពបំផុត ខណៈកីឡាប្រដាល់អាចស្ថិតនៅលំដាប់ទី២ ឬប្រហាក់ប្រហែលនឹងកីឡាបាល់ទះដែរ។ យ៉ាងណា មួយរយៈពេលចុងក្រោយនេះ កីឡាប្រដាល់គុនខ្មែរមានសន្ទុះនៃការគាំទ្រខ្លាំងគួរឲ្យកត់សំគាល់មិនធ្លាប់មាន។
«កម្ពុជាថ្មី»សូមលើកយកសកម្មភាពខ្លះៗដែលអាចបញ្ជាក់ថា ប្រដាល់គុនខ្មែរកំពុងមានសន្ទុះកើនឡើងខ្លាំង។
ចូលស៊ីហ្គេមផ្លូវការ
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានដាក់បញ្ចូលកីឡាអត្តសញ្ញាណជាតិ៣ក្នុងនោះមានគុនខ្មែរ។ តាមរយៈការបញ្ចូលគុនខ្មែរជាផ្លូវការនេះហើយដែលបានធ្វើឲ្យប្រជាជនទូទាំងប្រទេសសាទរយ៉ាងខ្លាំង ហើយប្រទេសតំបន់អាស៊ានចាប់អារម្មណ៍មិនស្ទើរដែរ។ ទន្ទឹមជាមួយគ្នានេះ ប្រទេសជាច្រើននៅលើពិភពលោកក៏បានកំពុងចាប់អារម្មណ៍គុនខ្មែរដែរ។
សមិទ្ធផល
កីឡាករប្រដាល់គុនខ្មែរទទួលបានជោគជ័យនៅក្រៅប្រទេសបានធ្វើឲ្យអ្នកគាំទ្រក្នុងស្រុក និងប្រទេសខាងក្រៅចាប់អារម្មណ៍គុនខ្មែរកាន់តែខ្លាំងទ្វេឡើងក្នុងរយៈពេលដ៏ខ្លី។ ធឿន ធារ៉ា បានឈ្នះខ្សែក្រវាត់អន្តរជាតិនៅសង្វៀន Thai Fight និងខ្សែក្រវាត់អន្តរជាតិក្នុងស្រុក២គ្រឿងទៀត។ ជាមួយគ្នានេះ ព្រំ សំណាង និងកីឡាករមួយចំនួនទៀតបានចេញទៅប្រកួតនៅក្រៅប្រទេស និងទទួលបានលទ្ធផលគាប់ប្រសើរដែរ។
កម្មវិធីប្រកួត
ជាមួយគ្នានេះ កម្ពុជាមានកម្មវិធីប្រកួតលំដាប់អន្តរជាតិកាន់តែច្រើនទាំងរៀបចំឡើងដោយម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងបុគ្គលក្រៅសង្វៀន ដូចជា Kun Khmer All Star ជាដើមដែលរៀបចំការប្រកួតបានល្អ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ថ្វីបើកម្មវិធីប្រកួតនេះលក់សំបុត្រចូលទស្សនាគឺមានអ្នកគាំទ្រចូលពេញសង្វៀនស្តាតចាស់។ ជាពិសេសគូប្រកួតសុទ្ធតែមានគុណភាព។
ប្រកួតក្រៅប្រទេស
ច្រើនឆ្នាំមកហើយ កីឡាករ កីឡាការិនីប្រដាល់កម្ពុជាមិនសូវបានចេញទៅប្រកួតច្រើនទេនៅក្រៅប្រទេស។ យូរៗម្តងគេឃើញមានកីឡាករ កីឡាការិនីកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេសដូចជា ថៃ ម៉ាឡេស៊ី បារាំង និងអាមេរិកជាដើម។ ផ្ទុយទៅវិញ កីឡាករបរទេសដូចជាថៃជាដើមមកប្រកួតនៅខ្មែរច្រើននាក់ជារៀងរាល់សប្តាហ៍។ ទោះបីជាយ៉ាងណា មួយរយៈពេលចុងក្រោយនេះ កីឡាករប្រដាល់ខ្មែរច្រើនចេញទៅប្រកួតនៅក្រៅប្រទេសដូចជានៅថៃជារៀងរាល់សប្តាហ៍។ ទាំងអស់នេះរឹតតែធ្វើឲ្យពិភពខាងក្រៅស្គាល់គុនខ្មែរកាន់តែច្រើន។ អ្នកគាំទ្រកម្ពុជាកាន់តែចាប់អារម្មណ៍តាមគុនខ្មែរកាន់តែខ្លាំង។
ការឧបត្ថម្ភគាំទ្រ
ពីមុនមិនសូវមានអ្នកឧបត្ថម្ភគាំទ្រជាថវិកាច្រើនទេ ប៉ុន្តែបច្ចុប្បន្នមានការឧបត្ថម្ភដល់អ្នកប្រដាល់ និងកម្មវិធីប្រកួតច្រើនគួរឲ្យកត់សំគាល់។ ឯកឧត្តម លោកជំទាវ ឧកញ៉ា និងអ្នកមានទ្រព្យច្រើនបានចូលរួមឧបត្ថម្ភគាំទ្រដល់សាមីខ្លួនកីឡាករផ្ទាល់ និងកម្មវិធីប្រកួត។ ឥឡូវនេះឃើញថា កីឡាករដែលមានសមត្ថភាពខ្លាំងទទួលបានទាំងតម្លៃខ្លួនច្រើន ហើយទទួលបានប្រាក់ឧបត្ថម្ភច្រើនពីសប្បុរសជនថែមទៀត។ ការឧបត្ថម្ភគាំទ្របែបនេះផ្តល់ឲ្យកីឡាករមានជីវភាពធូរធារ និងមានកម្លាំងចិត្តទ្វេឡើងក្នុងការហ្វឹកហាត់។ កីឡាករប្រដាល់ខ្លះទទួលបានឱកាសថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលផ្សេងៗទៀតផង ដូច្នេះកេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែល្បី។
សារព័ត៌មានផ្សព្វផ្សាយច្រើនពីប្រដាល់
មួយរយៈពេលចុងក្រោយនេះ សារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយច្រើនណាស់ពីវិស័យកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីគុនខ្មែរបានចូលស៊ីហ្គេម។ ជាពិសេសរាល់មានកីឡាករខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស និងឈ្នះខ្សែក្រវាត់ជាដើម សារព័ត៌មានចេញផ្សាយច្រើនណាស់។ ជាមួយគ្នានេះ សារព័ត៌មានក្រៅប្រទេសជាច្រើនក៏បានចាប់អារម្មណ៍ និងផ្សព្វផ្សាយពីគុនខ្មែរជាបន្តបន្ទាប់ដែរ។
ទោះបីជាយ៉ាងណា មិនអាចនិយាយបានថា កីឡាបាល់ទាត់កំពុងធ្លាក់ចុះប្រជាប្រិយភាពនោះទេ ខណៈការប្រកួតបាល់ទាត់លត់សំបុត្រ ហើយមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនដែរ។ គ្រាន់តែថា ប្រដាល់គុនខ្មែរបានក្លាយជាកីឡាថ្មីមួយនៅក្នុងស៊ីហ្គេម ដូច្នេះជាកីឡាអត្តសញ្ញាណជាតិដែលប្រជាជនកម្ពុជាចង់ឃើញបំផុតក្នុងការវិវឌ្ឍលើផ្លូវរីកចម្រើនលំដាប់អន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់